អ៊ីស្រាអែល ថាខ្លួននឹងផ្អាកការផ្តល់ជំនួយនៅហ្កាហ្សា ដើម្បីរកវិធីកុំឱ្យក្រុមហាម៉ាស លួចគ្រឿងផ្គត់ផ្គង់

2025/06/26 09:32:54 pm        449

សារព័ត៌មាន Channel 12 បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីអ៊ីស្រាអែលមួយរូបថា រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចចិត្តផ្អាកការបញ្ជូនជំនួយទៅតំបន់ហ្កាហ្សាស្ទ្រីប ដែលកំពុងជួបវិបត្តិភាពអត់ឃ្លានធ្ងន់ធ្ងរ។

របាយការណ៍នេះកើតឡើងភ្លាមៗ បន្ទាប់ពីការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថា លោកបានបញ្ជាឱ្យយោធាបង្ហាញផែនការមួយក្នុងពេលពីរថ្ងៃបន្ទាប់ អំពីវិធីសាស្រ្តរារាំងក្រុមហាម៉ាស មិនឱ្យលួចជំនួយមនុស្សធម៌។

Channel 12 បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ដែលនិយាយថា សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich គំរាមចាកចេញពីរដ្ឋាភិបាល ប្រសិនបើមិនចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការលួចជំនួយពីក្រុមហាម៉ាសទេនោះ។

មន្ត្រីរូបនេះសង្កត់ធ្ងន់ថា ការផ្អាកផ្តល់ជំនួយនឹងនៅតែមានរហូតដល់ យោធាបង្ហាញផែនការរបស់ខ្លួន។ កាលពីចុងខែសភា អង្គការសហប្រជាជាតិព្រមានថា ហ្កាហ្សាគឺជា "កន្លែងស្រេកឃ្លានបំផុតលើផែនដីនេះ" ហើយប្រជាជនទាំងមូលរបស់ខ្លួនប្រឈមនឹងគ្រោះទុរ្ភិក្ស ខណៈពលរដ្ឋប៉ាឡេស្ទីន ដែលអស់សង្ឃឹម ត្រូវបានបាញ់សម្លាប់ អត់ឃ្លាន និងបង្ខំឱ្យភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm