កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

2025/06/26 10:15:44 pm        451

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីត្រៀមលក្ខណៈនៅក្នុងវិស័យនេះ សម្រាប់​ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ដើម្បី​ជំរុញ​ផ្លាស់​ប្តូរនូ​វ​របត់សេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញគណធិបតី ក្នុងកម្មវិធីទិវា​ជាតិ​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ ដែល ទិវានេះបានលើកឡើង​អំពី​ប្រធាន​បទ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាក​ចេញ​ពី​ប្រទេស ​ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ដោយនៅក្នុងទិវានេះ មានការ​អញ្ជើញ​ចូល​រួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, អង្គការ​ដៃគូ និងការចូលរួមពីវិស័យឯកជននានា។

ជុំវិញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ ឃើញថា រាជ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ក្នុងគោលដៅ អភិវឌ្ឍន៍ទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង​មធ្យម​, ធុរកិច្ច, សហគ្រិនភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធជាដើម, ជាក់ស្តែង​ការ​រៀបចំ​ទិវា​ជាតិ​សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាការបោះជំហានថ្មីមួយទៀតរបស់រាជរដ្ឋាភិ- បាល ដើម្បីជួយជ្រោមជ្រែង និងលើកកម្ពស់សហគ្រាសក្នុងស្រុក ឲ្យក្លាយ​ជា​សហគ្រាស​មាន​សក្តា​នុពល សម្រាប់ការផ្គត់ផ្គង់ និង ប្រកួតប្រជែងលើទីផ្សារ និងការនាំចេញជាដើម។

បញ្ហានេះ, រាជរដ្ឋាភិបាលក៏បានទទួលស្គាល់តួនាទីដ៏សំខាន់ របស់សហគ្រាសធុនមីក្រូ តូច និង​មធ្យម​ ក្នុងការជំរុញកំណើន សេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍, ហើយនេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និង​ធនធានចាំបាច់ ដើម្បីជំរុញឱ្យរីកចម្រើនលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ដែលកាន់​តែ​មាន​ការ​ប្រកួត​ប្រជែងខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm