មន្ត្រីនិយាយថា យោធាអាមេរិក គ្រោងនឹងបង្កើតតំបន់ព្រំដែនថ្មីចំនួនពីរថែមទៀត

2025/06/26 10:18:49 pm        137

មន្ទីរបញ្ចកោណ នឹងបង្កើតតំបន់យោធាថ្មីចំនួនពីរ នៅតាមបណ្តោយព្រំដែន ជាមួយប្រទេសម៉ិកស៊ិក ជាវិធានការដែលអនុញ្ញាតឲ្យកងទ័ពឃុំខ្លួនបណ្តោះអាសន្ននូវជនអន្តោប្រវេសន៍ ឬអ្នកបំពាន។

រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បានសាទរចំពោះសកម្មភាពរបស់ខ្លួននៅតាមព្រំដែន រួមទាំងការដាក់ពង្រាយទាហានសកម្ម ដែលជាហេតុផលសម្រាប់ការធ្លាក់ចុះយ៉ាងខ្លាំងនៃការឆ្លងកាត់ដោយជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។ លោក ត្រាំ បានធ្វើឲ្យការព្រួយបារម្ភរបស់អ្នកបោះឆ្នោតអំពីអន្តោប្រវេសន៍ ក្លាយជាមូលដ្ឋានគ្រឹះនៃកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញ នៅឆ្នាំ ២០២៤ របស់លោក។

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា មន្ទីរបញ្ចកោណបានបង្កើតតំបន់យោធាចំនួនពីររួចហើយ ប៉ុន្តែមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។

«តំបន់ការពារជាតិ»ថ្មីមួយ នឹងត្រូវបានបង្កើតឡើង ដោយមានប្រវែងប្រហែល ២៥០ ម៉ាយ (៤០២គីឡូម៉ែត្រ) នៃទន្លេ Rio Grande ក្នុងរដ្ឋតិចសាស់ និងត្រូវបានគ្រប់គ្រងជាផ្នែកមួយនៃមូលដ្ឋានរួម San Antonio។ នេះបើយោងតាមកងទ័ពអាកាស។

មន្ត្រីអាមេរិក បាននិយាយថា តំបន់យោធាផ្សេងទៀត នឹងត្រូវបានគ្រប់គ្រងជាផ្នែកមួយនៃស្ថានីយអាកាស របស់កងទ័ពជើងទឹកក្នុងទីក្រុង Yuma នៃរដ្ឋ Arizona ។

តំបន់ទាំងនេះ មានគោលបំណងអនុញ្ញាតឲ្យរដ្ឋបាលរបស់លោក ត្រាំ ប្រើប្រាស់កងទ័ព ដើម្បីឃុំខ្លួនជនអន្តោប្រវេសន៍ ដោយមិនចាំបាច់ប្រើប្រាស់ច្បាប់ស្តីពីការបះបោរឆ្នាំ ១៨០៧ ដែលផ្តល់អំណាចដល់ប្រធានាធិបតី ក្នុងការដាក់ពង្រាយយោធាអាមេរិក ដើម្បីបង្ក្រាបព្រឹត្តិការណ៍នានា ដូចជាភាពចលាចល   ស៊ីវិលជាដើម។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        43
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm