សម្ដេចធិបតី៖ ភាពមិនច្បាស់លាស់ និងប្រែក្រឡាស់ភ្លាមៗ​របស់ថៃ​បង្ក​ជា​ឧបសគ្គ​ដល់​ស្វែង​រក​ដំណោះ​ស្រាយ​ពិតប្រាកដ

2025/06/26 10:45:48 pm        581

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរ​តាម​រយៈ​បណ្ដាញ​សង្គម​នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ភាពមិនច្បាស់លាស់ និ​ង​ប្រែ​ក្រឡាស់​ភ្លាមៗ​របស់​ថៃ​បង្កជាឧបសគ្គដល់ស្វែងរកដំណោះស្រាយពិតប្រាកដជាមួយកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ភាពមិនច្បាស់លាស់ និង​ការ​ប្រែក្រឡាស់​ភ្លាមៗ​មិន​ពិត​ប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាព​មិនស៊ី​សង្វាក់​គ្នា​រវាង​គោល​ការណ៍​ដែល​ថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់​ស្ដែង​នៅ​លើ​ដី​ដោយ​កង​ទ័ព​ថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។

សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្ដេចរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និង​ជំហរ​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយ​គ្នា​ប្រកប​ដោយ​ភាព​ជឿ​ជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីធ្លាប់បានបញ្ជាក់រួចហើយថា កម្ពុជា​នៅ​តែ​បន្ត​គោល​ការណ៍​ស្មារតី​សាមគ្គី​ភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប៉ុន្តែឈរលើមូលដ្ឋាន​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក ស្មើភាពគ្នា គោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក។ នេះគឺជាមូលដ្ឋាន​នៃ​ទំនាក់​ទំនង​របស់កម្ពុជាជាមួយនឹងមិត្តជិតខាង និងបណ្តាប្រទេសដទៃទៀត។

សម្ដេច​ធិបតីបានបញ្ជាក់ម្ដងហើយម្ដងទៀតចំពោះយន្តការដោះស្រាយបញ្ហាព្រំដែន រាជ​រដ្ឋាភិបាល​​ប្រើ​ប្រាស់អភិក្រម ចំនួនបី៖ ១. យន្តការបច្ចេកទេសទ្វេភាគី (JBC)៖ ជា​ដំណោះ​ស្រាយ​ចម្បងដំបូងគេបង្អស់ តាមរយៈគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ។ ២. យន្តការ​ច្បាប់៖ ការប្រើប្រាស់ច្បាប់ដើម្បីគាំទ្រដល់ការដោះស្រាយតាមយន្តការបច្ចេកទេស។ នៅពេល​ដែល​យន្តការបច្ចេកទេសទ្វេភាគីមិនអាចដោះស្រាយបាន ដូចជា នៅតំបន់ប្រាសាទតាមាន់ធំ តា​មាន់​តូច តាក្របី និងមុំបី យើងនឹងប្រើប្រាស់យន្តការអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បី​ដោះស្រាយ និង៣. ក្នុងករណីដែលកំពុងដោះស្រាយ និងមានការឈ្លានពាន កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេចដើម្បីឆ្លើយតប និងការពារបូរណភាពទឹកដី៕ អត្ថបទ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm