ក្រុម​បាល់ទាត់​ឥណ្ឌូនេស៊ី និង​ថៃ​ត្រៀម​រួចរាល់​ជួប​គ្នា​ពាន​បាល់ទាត់​អាស៊ាន​វគ្គ​ផ្ដាច់ព្រ័ត្រ​

2021/12/29 03:26:40 pm        133

បាល់ទាត់៖ ក្រុមជម្រើសជាតិ​ឥណ្ឌូនេស៊ីកំពុង​ទន្ទឹងរង់ចាំ​បញ្ចប់​ការរង់ចាំ​លើក​ពាន​ ២៥​ឆ្នាំ ខណៈ​ត្រៀម​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អាស៊ាន ២០២០​ ជើង​ទី​១​ ជាមួយ​ថៃ​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​នេះ​។​ តាំងពី​ចាប់ផ្ដើម​ការប្រកួត​បាល់​ទាត់​ពានរង្វាន់​អាស៊ីអាគ្នេយ៍​ឆ្នាំ​១៩៩៦ ក្រុម​ឥណ្ឌូនេស៊ី​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​៥​ដង ប៉ុន្តែ​មិនដែល​ឈ្នះ​ពាន​។​

​លោក Shin Tae-yong ដែល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ប្រកួត​បាល់ទាត់​ពិភពលោក ២០១៨​ នៅ​រុស្ស៊ី ជា​គ្រូ​បង្វឹក​ចុងក្រោយ​គេ​ដែល​នឹង​ព្យាយាម​ដឹកនាំ​ឥណ្ឌូនេស៊ីឈ្នះ​ពាន​នេះ​ជា​លើកដំបូង​។ មុន​ការប្រកួត​មកដល់​គ្រូ​បង្វឹក​រូប​នេះ​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់​លោក​ចង់​ក្លាយ​ជា​ជើងឯក ប៉ុន្តែ​ការ​លើក​ពាន​មិនមែន​គ្រាន់តែ​ចង់​ទេ ត្រូវតែ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​។ ក្នុងនាម​ជា​គ្រូ​បង្វឹក លោក​ឈ្នះ​ជើងឯក និង​ពាន​ ២០​ដង​។ តាមរយៈ​បទពិសោធន៍​ជោគជ័យ​នេះលោក​នឹង​ប្រើ​យុទ្ធសាស្ត្រ និង​វិធី​ដែល​មាន​ដើម្បី​ឈ្នះ​។ ​ចំនែក​កីឡាករ​ខ្សែបម្រើ​ឥណ្ឌូនេស៊ី Maulana Vikri បញ្ជាក់​ថា ចំពោះ​កីឡាករ​ទាំងអស់​មា​ន​កម្លាំង​ចិត្ត​ខ្លាំង​ណាស់ ក្រោយ​បរាជ័យ​ ៥​លើក​ពីមុន ប៉ុន្តែ​ឥឡូវ​យើង​មានឱកាស​ធំ​ណាស់ ដូច្នោះ​យើង​ត្រូវតែ​ប្រឹងប្រែង​ឱ្យ​ខ្លាំងក្លា​ដើម្បី​ក្លាយ​ជា​ជើងឯក​។​ ​ក្នុង​ពូ​ល B ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​ឈ្នះ​ ៣ប្រកួត និង​ស្មើ​ ១​ប្រកួត ហើយ​ឡើង​ដល់​វគ្គ​នេះ​ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី ៥​ទល់នឹង​៣ ទាំង ២​ជើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ចំនែក​ដំរី​ថៃ​ជើងឯក ​៥​ដង​ពាន​តំបន់​នេះក៏បាន​ត្រៀមលក្ខណៈ​យ៉ាង​ខ្លាំង​ក្លា​ដែរ ​សម្រាប់​តតាំង​ជាមួយ​នឹង​ឥណ្ឌូនេស៊ី ខណៈ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល Mano Polking នឹង​ពឹង​ទៅលើ​កីឡាករ​ដែល​មាន​បទពិសោធន៍​ដូចជា Teerasil Dangda និង​ខ្សែបម្រើ Chanathip Songkrasin​។​ ​មុន​ការប្រកួត​មកដល់​គ្រូ​បង្វឹក​រូប​នេះ​មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​លើ​ការគ្រប់គ្រង​បាល់​នោះ​ទេ​ សំខាន់​ថា​តើ​ការប្រកួត​នឹង​មាន​គ្រាប់​បាល់​រឺ​អត់​។ មកដល់ពេលនេះ​លោក​មិនទាន់​សម្រេច​ថា ​កីឡាករ​ណាខ្លះ​លេង​នោះ​ទេ​។ ​ចំនែក​កីឡាករ​ខ្សែ​បម្រើ Sarach Yooyen បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា តាម​ពិត​ទៅ​យើង​មាន​បទពិសោធន៍​ច្រើន ​សម្រាប់​ការប្រកួត​បាល់ទាត់​ក្នុង​តំបន់​នេះ ប៉ុន្តែ​ឥណ្ឌូនេស៊ី​ជា​ក្រុម​ក្មេងៗ និង​លេង​បាន​ល្អ ដូច្នោះ​ការប្រកួត​នឹង​លំបាក នឹង​តានតឹង យ៉ាង​ណា​ក៏​ដោយ​ក្រុម​ណា​ធ្វើ​បាន​ល្អ​ជាង​នឹង​ឈ្នះ​។​ ​ថៃ​ឡើង​ដល់​វគ្គ​នេះ ក្រោយ​ឈ្នះ​អ្នកការពារ​តំណែង​ជើងឯក​វៀតណាម ២​-​០ ទាំង ២ជើង​។ នេះ​ជា​លើក​ទី​៤ ដែល​ក្រុម​ទាំង ២ ​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ ៣​លើក​ឆ្នាំ​២០០០ ថៃ​ឈ្នះ​ឥណ្ឌូនេស៊ី ៤-១, ឆ្នាំ​២០០២ ថៃឈ្នះ​ ៤-២ ដោយ​បាល់​កាត់សេចក្ដី ​១១​ម៉ែត្រ​បន្ទាប់ពី​ស្មើ​គ្នា ២-២ និង​ឆ្នាំ​២០១៦ ថៃ​ឈ្នះ​ ៣-២​ ទាំង ២​ជើង​៕​

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm