អ៊ីរ៉ង់នឹងទទួលបានមេរៀនដ៏ធំ អំពីថា តើលោក Putin ជាសម្ព័ន្ធមិត្តដ៏គួរឲ្យទុកចិត្តបានដែរ ឬទេ

2025/06/26 11:06:33 pm        94

ប្រសិនបើមេដឹកនាំរបស់ទីក្រុងតេអេរ៉ង់ សង្ឃឹមថា លោក Vladimir Putin ដែលត្រូវបានជឿថា ជាសម្ព័ន្ធមិត្តរបស់ខ្លួន នឹងមកជួយក្នុងពេលដែលពួកគេត្រូវការជំនួយនោះ ពួកគេកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហាញខ្លួននៅទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ ដើម្បីកៀរគរការគាំទ្រពីវិមានក្រឹមឡាំង។ មែនហើយ មេដឹកនាំរុស្ស៊ីបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ថា ជា «ការឈ្លានពានខុសច្បាប់ទាំងស្រុង» ពោលគឺគ្មានមូលដ្ឋាន និងគ្មានហេតុផលច្បាស់លាស់ តែលោកក៏មិនបានផ្ដល់សន្យាជាក់លាក់ថា នឹង «ជួយប្រជាជនអ៊ីរ៉ង់» នោះដែរ។

ប៉ុន្តែប្រជាជនអ៊ីរ៉ង់ទំនងជានឹងទទួលបានតែពាក្យសម្ដីប៉ុណ្ណោះពីទីក្រុងមូស្គូ មិនមែនវិធានការជាក់ស្ដែងនោះឡើយ។ ដូច្នេះ អ៊ីរ៉ង់កំពុងរៀនសូត្រពីបទពិសោធន៍ដ៏លំបាកមួយ ដែលនោះគឺថា លោក Putin អាចមិនមែនជាសម្ព័ន្ធមិត្តដែលគួរឲ្យទុកចិត្តបានឡើយ។ កាលពីខែមករា លោក Putin បានចុះហត្ថលេខាលើសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយប្រធានាធិបតីអ៊ីរ៉ង់។ ប៉ុន្តែ អ្វីដែលសំខាន់ សន្ធិសញ្ញានោះមិនមានលក្ខខន្តិកការពារគ្នាទៅវិញទៅមកនោះឡើយ។ ក្រៅពីសេចក្តីថ្លែងការណ៍គាំទ្ររបបអ៊ីរ៉ង់ដែលកំពុងជួបការលំបាកនោះ វាមិនមានសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៊ីមានបំណងចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ លើកលែងតែប្រហែលជាបញ្ជូនយានដ្រូន Shaheed ផលិតដោយរុស្ស៊ី ដើម្បីបំពេញឃ្លាំងស្តុករបស់ទីក្រុងតេអេរ៉ង់។

លោក Putin បានធ្វើដូចគ្នា ចំពោះអតីតសម្ព័ន្ធមិត្ត គឺប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ នៅពេលដែលកងទ័ពឧទ្ទាម បានទៅកាន់តែកៀកនឹងទីក្រុងដាម៉ាស កាលពីចុងឆ្នាំមុន ទីក្រុងមូស្គូបានបដិសេធមិនបញ្ជូនកងទ័ព ឬកម្លាំងអាកាសបន្ថែម ដើម្បីជួយគាំទ្ររបបដែលកំពុងដួលរលំនោះទេ ទោះបីជាខ្លួនបានបញ្ជូនយន្តហោះមួយគ្រឿង ដើម្បីជម្លៀសលោក Assad និងក្រុមគ្រួសាររបស់លោកឲ្យនិរទេសខ្លួនទៅរស់នៅទីក្រុងមូស្គូក៏ដោយ។ 

ផ្ទុយទៅវិញ លោក Putin សម្លឹងទៅគោលដៅធំជាងនេះ ពោលគឺប្រើប្រាស់ជម្លោះអ៊ីរ៉ង់ ដើម្បីពង្រឹងជំហររបស់ខ្លួន នៅក្នុងពិភពលោក។ ភ្លាមៗបន្ទាប់ពីការទម្លាក់គ្រាប់បែកដំបូងរបស់អ៊ីស្រាអែល លោក Putin បាននិយាយទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្នើធ្វើជាអ្នកសម្របសម្រួលជម្លោះនេះ។ គោលដៅយុទ្ធសាស្ត្រចម្បងរបស់លោក Putin គឺការធ្វើឲ្យរុស្ស៊ីមានឡើងវិញនូវតួនាទីជាប្រវត្តិសាស្ត្រ ក្នុងនាមជាមហាអំណាចសកលមួយ ដែលអាចឈរជាមួយចិន និងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        43
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm