រដ្ឋបាលខណ្ឌដូនពេញ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៥

2025/06/27 12:40:59 am        167

ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីទទួលបាននៅមតិរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងបន្តអនុវត្ត។

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដូនពេញ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាព លោក គឹម សេតារា ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ ,លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មន្រ្តីចម្រុះក្រោមឪវាទរដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ មកពីតាមបណ្តាសង្កាត់ទាំង១១ក្នុងខណ្ឌផងដែរ នៅសាលប្រជុំសាលាខណ្ឌដូនពេញ។

លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក បានលើកឡើងថា មន្រ្តីអាជ្ញាធរខណ្ឌទាំង១១សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងមានមន្រ្តីប្រចាំការជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅការងារសេវាសាធារណៈ ទុកកង្វល់របស់ប្រជាពលរដ្ឋ អាជ្ញាធរទទួលបាន ដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ និងការងារអភិវឌ្ឍមូលដ្ឋាន ។

ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវគៀងគរដល់ប្រជាពលរដ្ឋ មកចូលរួមក្នុងវេទិការសាធារណ ដើម្បីបានបញ្ចេញនៅបញ្ហា ដែលខ្លួនមានបញ្ហាសំណូមពរដល់អាជ្ញាធរជួយដោះស្រាយ។ និងសូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ ពីបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋ កុំឲ្យកើតឡើងមាន នូវរឿងដដែលៗ ត្រូវរកដំណោះស្រាយ ថាបញ្ហាណាមួយត្រូវដោះស្រាយបាន និងបញ្ហាណាមួយដោះស្រាយមិនបាន ដូច្នេះត្រូវបញ្ជូនទៅថ្នាក់លើដើម្បីចូលរួមដោះស្រាយជូនប្រជាពលរដ្ឋ។

ជាចុងក្រោយ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងវេទិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យខាងជំនាញនីមួយៗ ដោះស្រាយជូនប្រជាពលរដ្ឋ និងការរីកចំរើនក្នុងមូលដ្ឋានខណ្ឌទាំងមូល។ លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ជាពិសេសអាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល និងសង្កាត់ ដែលជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុកលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន ក្មេងទំន្មើង ជូនពលរដ្ឋ និងសង្កាត់ត្រូវបំរើពលរដ្ឋ ពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕ 

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm