មេបញ្ជាការកងទ័ព៖ ចំនួនទាហានអាមេរិកនៅអឺរ៉ុប នឹងមិនប្រែប្រួលទេ

2025/06/27 12:50:38 am        60

លោកឧត្តមសេនីយ៍ Christopher Donahue មេបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុប និងអាហ្រ្វិក រំពឹងថា ទំហំយោធាអាមេរិកនៅអឺរ៉ុប នឹងមិនប្រែប្រួលទេ។

សារព័ត៌មាន Stars and Stripes របស់មន្ទីរបញ្ចកោណ បានដកស្រង់សម្តីមន្ត្រីការពារជាតិ ដែលនិយាយថា៖«ខ្ញុំមិនគិតថា ឥរិយាបថកម្លាំងរបស់យើង នឹងផ្លាស់ប្តូរទាល់តែសោះ»។ យោងតាមលោក Donahue បានឲ្យដឹងថា លោកបានជួបជាមួយ «មេដឹកនាំជាន់ខ្ពស់ទាំងអស់» ហើយ «គ្មាននរណាម្នាក់ បាននិយាយអ្វីទេ»មកកាន់លោកអំពីការកាត់បន្ថយកងទ័ព។ លោកមេបញ្ជាការ បាននិយាយអំពីចំនួនកងទ័ពដោយបន្ថែមថា៖«ខ្ញុំគ្រាន់តែគិតថា នឹងមិនមានការផ្លាស់ប្តូរទេ» ដោយបន្ថែមថា ដើម្បីដោះស្រាយបញ្ហានៃការការពារនៅអឺរ៉ុប» អ្នកគ្រប់គ្នា ត្រូវតែបង្កើន និងធ្វើតាមផ្នែករៀងៗខ្លួន» ។

នាពេលមុននេះ តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែបញ្ចប់ការពិនិត្យឡើងវិញនូវការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅជុំវិញពិភពលោក នៅចុងរដូវក្តៅ ឬដើមរដូវស្លឹកឈើជ្រុះ។

នៅចុងខែឧសភា កាសែតអាល្លឺម៉ង់ Handelsblatt បានរាយការណ៍ថា អ្នកការទូតអឺរ៉ុបរំពឹងថា សហរដ្ឋអាមេរិក នឹងប្រកាសពីការកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ កាលពីខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រាប់ពីការកាត់បន្ថយបែបនេះ។ បន្ទាប់មករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានបំភ្លឺថា សហរដ្ឋអាមេរិក មិនទាន់បានធ្វើការសម្រេចចិត្តទាក់ទងនឹងកម្រិតនៃវត្តមានយោធានាពេលអនាគតរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប ហើយការសម្រេចចិត្តនេះ នឹងគិតគូរដល់លទ្ធផលនៃការចរចារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ ឧត្តមសេនីយ៍ទោ Alexus Grynkewich ដែលក្រោយមកលោក ត្រាំ បានតែងតាំងជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប (SACEUR) បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិនិត្យមើលទំហំនៃកងកម្លាំងរបស់ខ្លួននៅអឺរ៉ុប ដើម្បីរៀបចំសម្រាប់ការកាត់បន្ថយជាសក្តានុពល។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm