អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយប្រារព្ធខួបលើកទី ៨០ នៃការចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិថា ប្រទេសចិន នៅតែប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយត្រៀមខ្លួន ដើម្បីធ្វើការឆ្ពោះទៅរកការពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ និងការលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកល។

លោក Guo បាននិយាយថា៖«ក្នុងនាមជាប្រទេសហត្ថលេខីទី១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដោយមនសិការ»។
លោកបានបន្ថែមថា៖«ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយភាគីទាំងអស់ ដើម្បីរក្សាគោលដៅដើមនៃការបង្កើតរបស់អង្គការសហប្រជាជាតិ ហើយស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់UN ដើម្បីលើកកម្ពស់ពហុភាគីនិយមពិតប្រាកដ។ យើងមានបំណងរួមគ្នាពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអភិបាលកិច្ចពិភពលោក ការពារយុត្តិធម៌អន្តរជាតិ និងកសាងអនាគតកាន់តែប្រសើរឡើង»។
