សម្តេចតេជោអំពាវនាវឲ្យអន្តរជាតិជួយពិចារណាថា ពេលនេះអ្នកណាឈ្លានពានអ្នកណារវាងកម្ពុជា និងថៃ

2025/06/27 01:41:47 am        134

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ អគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ឲ្យជួយមើល និងពិចារណាថា នាពេលនេះតើកម្ពុជា ឬថៃដែលធ្វើការឈ្លានពានគ្នា ខណៈពេលនេះមានប្រជាជនកម្ពុជាបានកំពុងភៀសសឹករាប់ពាន់ដោយសារតែការគំរាមកំហែងរបស់ភាគីថៃនោះ។

 ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋខ្មែរ ដែលកំពុងជម្លៀសខ្លួននៅមណ្ឌលសុវត្ថិភាព នាខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ពេលនេះសូមឲ្យអន្តរជាតិត្រូវមើលឲ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណា ឈ្លានពានអ្នកណា? តើថៃមានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ? តើថៃមានបានជម្លៀស មានជនភៀសសឹក ដោយសារកម្ពុជាឈ្លានពានទេ? នៅទីនេះ(ជនភៀសសឹកកម្ពុជា) គឺជាសាក្សីរស់ សម្រាប់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ព ថៃទើបនាំដល់ការមានជនភៀសសឹកមករស់នៅទីនេះ(មណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ) ដែលជាអកុសល ហើយសូមឲ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាពនិយមមើលឃើញឲ្យបាន ច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ»។

 សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាប្រាថ្នាជាមិត្ត តែគេ(ថៃ)ចិញ្ចឹមចិត្តម្តងហើយម្តងទៀតដណ្តើមទឹកដីរបស់យើង។ យ៉ាងណាក៏ដោយសម្តេចបានលើកឡើងទៀតថា ទំនាក់ទំនងរវាង កម្ពុជា និងថៃល្អ ឬអាក្រក់ឡើង ឬចុះវាអាស្រ័យលើថ្នាក់ដឹកនាំរបស់ទីក្រុងបាងកកតែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដ៏ មានឥទ្ធិពលកម្ពុជា ក៏បានបង្ហាញការសោកស្តាយផងដែរ ខណៈពេលនេះរឿងដែលមិនគួរកើតឡើងបែជាកើតឡើង ដោយកម្ពុជាចង់បានតំបន់ដែលធ្លាប់តែច្បាំងគ្នា និងតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងប្រែក្លាយជាតំបន់មានសុខសន្តិភាព និងតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការល្អ ប៉ុន្តែជាអកុសលមានរឿងនេះកើតឡើង(ទាហានថៃឈ្លានពាន)នោះ។ ជាមួយគ្នានោះដែរនៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលកំពុងភៀសសឹកនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានហៅការគំរាមកំហែងភាគថៃមកលើកម្ពុជាម្តងហើយម្តងទៀតថា ជាការ«គំរាមផេះអី» ខណៈសម្តេចពេលនេះត្រូវបានទទួលបន្ទុកជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងកម្ពុជាកំចាត់ចោរសៀមឈ្លានពាន់នោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm