ការវាយឆ្មក់របស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលលើតំបន់វ៉េសប៊ែង បានសម្លាប់ជនប៉ាឡេស្ទីន ៣នាក់

2025/06/27 03:34:19 am        17

ការវាយប្រហារកាលពីថ្ងៃពុធ ដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលលើទីក្រុងនៅតំបន់វ៉េសប៊ែង បង្កឲ្យមានការប្រឈមដាក់គ្នាដែលបានបញ្ចប់ទៅដោយកងកម្លាំងអ៊ីស្រាអែល បាញ់សម្លាប់ជនប៉ាឡេស្ទីន ៣នាក់ ។ នេះបើយោងតាមការអះអាងរបស់យោធាអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ។

រូបភាពវីដេអូឃ្លីប ឃើញជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យបង្អែក ក្រោយឧបទ្ទវហេតុកើតឡើង ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្ស ៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងអំពើហិង្សានេះ ដែលបានកើតឡើងនៅទីក្រុង Kafr Malik ស្ថិតនៅភាគឦសានទីក្រុង Kafr Malik ។

សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល និយាយថា អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលរាប់សិបនាក់ បានដុតទ្រព្យសម្បត្តិជាអគ្គិភ័យឡើង ។

ពួកគេបានបញ្ជូនមន្រ្តីយោធា និងកងកម្លាំងនគរបាលទៅកាន់កន្លែងកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ថា អំពើហិង្សាបានផ្ទុះឡើង រួមទាំងការចោលដុំថ្មលើគ្នាទៅវិញទៅមកផងដែរ ។

យោធាអ៊ីស្រាអែល និយាយថា ជនប៉ាឡេស្ទីនជាច្រើននាក់ បានបើកការបាញ់ប្រហារ ហើយនិងការចោលដុំថ្មលើកងកម្លាំងសមត្ថិកិច្ច ដែលបានតបតវិញជាមួយនឹងការបាញ់ប្រហារ ។

មន្រ្តីកងទ័ពអ៊ីស្រាអែលមួយរូប បានរងរបួសស្រាល ហើយជនសង្ស័យអ៊ីស្រាអែល ៥នាក់ ត្រូវបានចាប់ខ្លួន ។

សូមបញ្ជាក់ថា សកម្មភាពតាំងលំនៅក្នុងតំបន់វ៉េសប៊ែងមានការកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីផ្ទុះសង្រ្គាមរបស់ក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតំបន់ហ្គហ្សា ។

អ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធារបស់ពួកគេប្រឆាំងក្រុមជីវពលប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង និងការវាយប្រហាររបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល លើពលរដ្ឋប៉ាឡេស្ទីន ក៏បានកើនឡើងផងដែរ ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        20
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm