សម្ដេច​ទាំង​ទ្វេ​ប្រគល់​អង្ករ ១៤០​តោន ដល់​រដ្ឋបាល​រាជធានី​យក​ចែកជូន​ពលរដ្ឋ​ខ្វះខាត​

2021/12/30 01:14:59 am        549

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​អង្ករ ១៤០​តោន ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចែក​ជូន​ទៅ​ខណ្ឌ​ទាំង​១៤ យក​ទៅ​បន្ត​ចែកជូន​ពលរដ្ឋ​ជួប​ការខ្វះខាត​។​

​អំណោយ​ជា​អង្ករ​ចំនួន ១៤០​តោន របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន បាន​ប្រគល់​ជូន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ចែក​ជូនទៅ​ខណ្ឌ​ទាំង ១៤ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ចែក​ជូន​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ជួប​ការ​លំបាក​ខ្វះខាត​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​នីមួយៗ​។ ពិធី​ប្រគល់ និង​ទទួល​អង្ករ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ផែស្ងួតទ្រីភាព ដែល​មាន​ទីតាំង ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥១ ក្នុងស្រុក​ឧ​ត្តុ​ង ខេត្ត​កំពង់ស្ពឺ ក្រោម​វត្តមាន លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ផាន់ ចាន់ថុល អនុរដ្ឋ​លេខា​ធិការ​ក្រសួងមហាផ្ទៃ តំណាង​ឲ្យ​អ្នកឧកញ៉ា ទ្រី ភាព និង​លោកជំទាវ គៀង ស្រី​នាង​។​

​ឯកឧត្ដម ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា អង្ករ​ដែល​បាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ​មាន​ចំនួន​១៤០​តោន ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ​អ្នកឧកញ៉ា ទ្រី ភាព និង​លោកជំទាវ គៀង ស្រី​នាង ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាត់ចែង​បន្ត​។​

​​ក្នុង​ឱកាស​នោះ​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា អង្ករ​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រគល់​បន្តទៅ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ភ្លាមៗ​តែម្តង ដោយ​ក្នុង​មួយ​ខណ្ឌៗ ទទួលបាន​អង្ករ​ចំនួន​១០​តោន ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​មានលទ្ធភាព​បន្ត​យកទៅ​ចែក​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​បន្ត​ទៀត​។​

​លោក មាន ចាន់​យ៉ា​ដា តំណាង​ឲ្យ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ដោយ​សម្តេច​ទាំ​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយបាន​ផ្ដល់នូវ​អំណោយ​ជា​បន្តបន្ទាប់ ជូនទៅ​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាក់ស្តែង​សម្រាប់​ពេលនេះ សម្ដេច​ទាំង​ទ្វេ​នៅបាន​ប្រគល់ជូន​នូវ​អំណោយ​ជា​អង្ករ​រហូតដល់​១៤០​តោន ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចែកជូន​ដល់​បងប្អូន​ទាល់ក្រ​នៅក្នុង​រាជធានី​ភ្នំពេញ​បន្តទៀត​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm