រាជរដ្ឋាភិបាល គៀងគរ​ចំណូលដើម្បី​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​រូបិយ​បណ្ណ​ជាតិ​

2021/12/30 02:05:02 am        317

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា គៀងគរ​ចំណូល តាមរយៈ​យន្តការ​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​, ការ​ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​វិស័យ​ឯកជន​សម្រាប់​រយៈពេល​មធ្យម និង​វែង និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ក្នុងការ​ជំរុញឱ្យមាន​ការចូលរួម​ពី​វិស័យ​ធនាគារ ដើម្បី​ធានាបាន​នូវ​សន្ននី​យ​ភាព និង​ការធានា​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​រូបិយ​បណ្ណ​ជាតិ​។​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ក្រុមការងារ​បច្ចេកទេស ស្តីពី​ការត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ បូក​២ ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២១ នៅ​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ នេះ​ថា ការ​គៀរគរ​រក​ធនធាន​បន្ថែម​រួមមាន ការ​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដោយ​ស្នើឱ្យ​ដៃគូ​អភិវឌ្ឍន៍ ពិនិត្យមើល​លទ្ធភាព​ជាក់ស្ដែង ក្នុង​ការជួយ​គាំទ្រ​ទាំង​ផ្នែក​ធនធាន និង​ហិរញ្ញប្បទាន​។​

​សូម​បញ្ជាក់​ថា​៖ តាមរយៈ​របាយការណ៍​វឌ្ឍនភាព​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ បូក ២ ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២១, ការអនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ក្នុងនោះ ​ការប្រមូល​ចំណូល​សរុប​ក្នុង​រយៈពេល ៩ ខែ បាន​ប្រមាណ ១៥ ៨៩៥ ប៊ី​លាន​រៀល ស្មើនឹង ៧៥% ធៀប​នឹង​ច្បាប់ ដែល​វឌ្ឍនភាព​នៃ​ការ​ប្រមូល​ចំណូល​នេះ ជា​កំណើន​ដែល​ងើប​ឡើងវិញ និង​ល្អប្រសើរ បើ​ធៀប​នឹង​ការអនុវត្ត​នៅ​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០​។

​ចំណែក​ការអនុវត្ត​ចំណាយ​វិញ​, រាជរដ្ឋាភិបាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង​លើ​វិស័យ​សង្គមកិច្ច ដែល​ការ​ចំណាយ​លើ​វិស័យនេះ អនុវត្តបាន​ប្រមាណ ៩៨% ធៀប​នឹង​ច្បាប់ បើ​គិត​ត្រឹម​ខែ វិច្ឆិកា ឆ្នាំ ២០២១ និង​រំពឹងថា ការអនុវត្ត​ចំណាយ​រដ្ឋ​សរុប​ប្រចាំឆ្នាំ អាច​នឹង​សម្រេចបាន​ក្នុង​កម្រិត​ប៉ាន់ស្មាន ១០៨ .៧% ធៀប​នឹង​ច្បាប់។

​បញ្ហា​នេះ អាច​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ប្រសិទ្ធភាព នៃ​ការពង្រឹង​ភាពជឿ​ទុកចិត្ត ថវិកា​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ផ្តល់ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ភាព​គ្រប់គ្រាន់​នៃ​សាច់ប្រាក់ នៅក្នុងពេល​មាន​វិបត្តិ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំពោះ​មុខក៏ដូចជា​ការបន្ត​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ​បាន​រលូន​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm