អ៊ុយក្រែន និងរុស្ស៊ី ដោះដូរឈ្លើយសឹកសង្គ្រាមមួយក្រុមទៀតនៃទាហានដែលត្រូវបានចាប់ខ្លួន

2025/06/27 06:56:06 pm        199

ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានដោះដូរក្រុមថ្មីនៃទាហានដែលត្រូវបានចាប់ខ្លួន ជាការដោះដូរឈ្លើយសឹកចុងក្រោយដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីដើមខែនេះ។ ភាគីទាំងពីរពុំបានបង្ហាញពីចំនួនអ្នកដែលត្រូវបានដោះលែងនៅក្នុងការដោះដូរចុងក្រោយនេះទេ។

ប្រទេសទាំងពីរ បានសន្យាដោះដូរទាហានយ៉ាងហោចណាស់១.០០០នាក់ ក្នុងអំឡុងពេលកិច្ចប្រជុំផ្ទាល់ក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ២ ខែមិថុនា។ ការវិលត្រឡប់របស់ឈ្លើយសឹកសង្រ្គាម និងការបញ្ជូនត្រឡប់នៃអ្នកស្លាប់ដោយសារសង្រ្គាម ស្ថិតក្នុងចំណោមផ្នែកមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងភាគីសង្រ្គាមទាំងពីរ ចាប់តាំងពីទីក្រុងមូស្គូបានវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «ថ្ងៃនេះ អ្នកចម្បាំងនៃកងកម្លាំងប្រដាប់អាវុធ ឆ្មាំជាតិ និងអង្គភាពសេវាឆ្មាំព្រំដែនរដ្ឋ បានត្រឡប់មកប្រទេសវិញ។ លោកបានចែករំលែករូបភាពទាហានអ៊ុយក្រែន ដណ្តប់ទង់ជាតិពណ៌ខៀវ និងពណ៌លឿង ញញឹម និងឱបគ្នាដោយទឹកភ្នែក។

ក្រុមសារព័ត៌មាន AFP នៅតំបន់ Chernigiv ភាគខាងជើងប្រទេសអ៊ុយក្រែនបានឃើញសាច់ញាតិជាច្រើនកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់ឈ្លើយសឹក ដោយអ្នកខ្លះកាន់ផ្ទាំងរូបភាពទាហានបាត់ខ្លួន ឬទាហានដែលត្រូវបានចាប់ខ្លួន។

ភាគច្រើននៃអ្នកដែលត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានឃុំខ្លួនជាឈ្លើយសឹករយៈពេលជាង៣ឆ្នាំមកហើយ នេះបើយោងតាមទីស្នាក់ការសម្របសម្រួលរបស់ប្រទេសអ៊ុយក្រែនសម្រាប់ការព្យាបាលឈ្លើយសឹកសង្គ្រាម។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        3
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm