ឯកឧត្ដម ហ៊ុន ម៉ានី លើកជាសំណួរថា តើមានប្រទេសប៉ុន្មាននៅលើពិភពលោកដែលកំពុងបន្តមានសង្គ្រាម?

2021/12/30 02:44:21 am        31

ភ្នំពេញ៖ ក្រៅពីផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៣ ថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយចោទជាសំណួរថា ខណៈនេះ តើមានប្រទេសប៉ុន្មាននៅលើពិភពលោកដែលកំពុងតែបន្តមានសង្រ្គាមរុំារៃនៅក្នុងប្រទេស? តើឥទ្ធិពលនៃសង្គ្រាមបានបន្សល់ទុកនូវក្តីវិនាស អន្តរាយ និងការឈឺចាប់ដ៏សែនខ្លោចផ្សាយ៉ាងណាខ្លះដល់ប្រទេសជាតិ និងប្រជាជន?

កម្ពុជាដែលធ្លាប់តែត្រូវបានបែងចែក ធ្លាប់ស្ថិតក្នុងភ្លើងសង្គ្រាម បានក្លាយជាប្រទេសតែមួយ ដែលមានរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់នៃព្រះមហាក្សត្រ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងរដ្ឋបាលដែនដីតែមួយ។ ក្រោមការអនុវត្ត «នយោបាយ ឈ្នះ-ឈ្នះ» កម្ពុជាទទួលបានសុខសន្តិភាព ការឯកភាពទឹកដី ការបញ្ចប់ជម្លោះប្រដាប់អាវុធ និងការបង្រួមបង្រួមជាតិពិតប្រាកដជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេលរាប់រយឆ្នាំចុងក្រោយ។

ក្រឡេកមកមើលកម្ពុជា ២៣ឆ្នាំចុងក្រោយ ប្រទេសដ៏កម្សត់មួយនេះបានកំពុងប្រែក្លាយខ្លួនជាកូននាគប្រចាំទ្វីបអាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចដែលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ហើយកម្ពុជាបានក្លាយជាគោលដៅទេសចរអន្តរជាតិប្រកបដោយសក្តានុពលដែលទាក់ទាញទេសចរ និងមានកំណើនរាប់លាននាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ សន្តិភាព និងការឯកភាពជាតិ បានធ្វើឱ្យកម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក ហើយមានស្ថានតំណាងនៅបរទេសជាច្រើនដែលកំពុងបន្តពង្រីកបន្ថែមជាបន្តបន្ទាប់។ ជាងនេះទៅទៀតកម្ពុជាកំពុងបំពេញតួនាទីធំៗ ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្តរជាតិ ពោលគឺកម្ពុជាមិនត្រឹមតែឈរក្នុងលំដាប់ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះទេ តែកម្ពុជាក៏បានបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំអន្តរជាតិធំៗជាច្រើន។ មោទកភាពទាំងឡាយដែលបានរៀបរាប់នេះ មិនទាន់រាប់ប ញ្ចូលនូវភាពជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិភពលោកនៅតែកំពុងបន្តការព្រួយបារម្ភនៅឡើយនោះទេ។

អត្ថន័យនៃនយោបាយឈ្នះ ឈ្នះ មានតម្លៃខ្ពស់ និងជាកេរដំណែលប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ ដើម្បីប្រកាន់ខ្ជាប់នូវមោទកភាពជាតិ វីរភាពជាតិ ការលះបង់ ការលើកកម្ពស់ ទស្ស នឯកភាពជាតិ ក៏ដូចជាបានផ្តល់ឱកាសឱ្យកម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

តឹកតាងប្រវត្តិសាស្ត្រ និងដំណើរវិវឌ្ឍន៍របស់កម្ពុជាទាំងអស់នេះ មិនត្រឹមតែជាមេរៀនដើម្បីចែករំលែកជូនបណ្តាប្រទេសនានាសិក្សាជាបទពិសោធន៍តែប៉ុណ្ណោះទេ តែបានបង្រៀនដល់កូនខ្មែរគ្រប់ជំនាន់ក្នុ ងបេសកកម្មថែរក្សាឱ្យខាងតែបាននូវកត្តាសុខសន្តិភាព ការប្រឆាំងបដិវត្តន៍ពណ៌ និងការរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច សេចក្តីសុខសប្បាយ សុខុមាលភាព ជូនជាតិ និងប្រជាជន ហើយបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើកម្ពុជា និងជឿថា ខ្មែរធ្វើបាន៕​ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm