អ្នកពន្លត់អគ្គិភ័យប្រទេសក្រិក ទប់ស្កាត់ចំហេះព្រៃឆេះលំនៅឋាននិងផ្ទះលំហែរនៅជិតទីក្រុងឆ្នេរ

2025/06/27 07:17:08 pm        303

ក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសក្រិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រយុទ្ធទប់ស្កាត់ចំហេះព្រៃដែលបានឆាបឆេះលំនៅឋាននិងផ្ទះលំហែរនៅជិតទីក្រុងឆ្នេរ Palaia Fokaia ដែលមានចម្ងាយ៤០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Athens ដោយបង្ខំឲ្យមនុស្សជាច្រើនត្រូវភៀសខ្លួនចេញ។

ចំហេះព្រៃបានឆាបឆេះពេញមួយសប្តាហ៍នៅក្នុងប្រទេសក្រិក នៅតំបន់ភាគខាងត្បូងផុត ជាកន្លែងដែលអគ្គិភ័យតែងឆេះព្រៃជាញឹកញាប់និងកើតមានទឹកជំនន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។

នៅក្នុងតំបន់ Palaia Fokaia ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន១៣០នាក់ ត្រូវបានគាំទ្រដោយយន្តហោះចំនួន១២គ្រឿង និងឧទ្ធម្ភាគចក្រចំនួន១២គ្រឿង ខណៈពួកគេព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះ ដែលបានឆេះរាលដាលដោយខ្យល់បក់ខ្លាំង។

អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ បាននិយាយក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា នគរបាលប្រទេសក្រិក បានជម្លៀសមនុស្ស៤០នាក់ទៅកាន់ទីសុវត្ថិភាព ហើយនាវាឆ្មាំល្បាតឆ្នេរ បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីជួយជម្លៀសមនុស្សបន្ថែមទៀតប្រសិនបើចាំបាច់។

អាជ្ញាធរនិយាយថា ហានិភ័យនៃចំហេះព្រៃ នៅតែមានកម្រិតខ្ពស់នៅថ្ងៃសុក្រនេះ មុនពេលអាកាសធាតុចុះត្រជាក់វិញ។

ប្រទេសក្រិក បានចំណាយប្រាក់រាប់រយលានអឺរ៉ូដើម្បីផ្តល់សំណងដល់គ្រួសារ និងកសិករជាច្រើន សម្រាប់ការខូចខាតទាក់ទងនឹងអាកាសធាតុធ្ងន់ធ្ងរ និងដើម្បីទទួលបានឧបករណ៍ពន្លត់អគ្គិភ័យថ្មីនិងទំនើប ក្នុងការដោះស្រាយចំហេះព្រៃ ដែលពិបាកក្នុងការទប់ស្កាត់ដោយការកើនឡើងសីតុណ្ហភាពនៅរដូវក្តៅ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm