សម្ដេចតេជោសោកស្ដាយមិត្តភាព៣០ឆ្នាំ ជាមួយគ្រួសារថាក់ស៊ីន ត្រូវបំផ្លាញដោយកូនស្រី

2025/06/27 07:44:36 pm        300

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារនៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះទំនាក់ទំនង មិត្តភាព៣០ឆ្នាំរវាងសម្ដេច ជាមួយគ្រួសារអតីតនាយករដ្ឋមន្រ្ដីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលត្រូវបំផ្លាញដោយកូនស្រីរបស់លោក គឺលោកស្រី ផែថនថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្ដីបច្ចុប្បន្នកូនស្រីរបស់លោក ថាក់ស៊ីន ដែលជាមនុស្សគ្មានភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រ ប្រជាពលរដ្ឋថៃខ្លួនឯងផង និងគ្មានភាពស្មោះត្រង់ចំពោះគ្រួសារសម្ដេចតេជោដែលជាមិត្តចាស់ផង។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចធ្លាប់បានជួយសង្គ្រោះគ្រួសារលោក ថាក់ស៊ីន ច្រើនណាស់ រាប់ទាំងការផ្ដល់គំនិតយោបល់។ ជាមួយគ្នានេះ សម្ដេច ក៏បានបង្ហើបពីការជួយសង្គ្រោះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលរងការចាប់ខ្លួនពីក្រុមយោធា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់តំណែង កាលពីឆ្នាំ២០១៤ទៀតផង។ បើតាមសម្ដេចតេជោ ហ៊ុន សែន កម្ពុជាធ្លាប់ផ្ដល់ទីតាំងឱ្យលោកស្រី យីងឡាក់ ធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសទី៣ ដើម្បីគេចខ្លួនពីការតាមចាប់របស់ក្រុមយោធា។

សូមបញ្ជាក់ថា លោកស្រី អ៊ុងអ៊ីង នាយករដ្ឋមន្រ្តីថៃ ធ្លាប់បានប្រមាថសម្ដេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែតថា ជាមេដឹកនាំអត់មានវិជ្ជាជីវៈ ដែលជាការប្រមាថមួយធ្ងន់ធ្ងរ ខណៈពាក្យសម្តីប្រមាថបែបនេះហើយ ប្រជាពលរដ្ឋខ្មែរ និងសម្ដេចតេជោ មិនអាចទទួលយកបាន ហើយមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាក៏បានទម្លាយសារសន្ទនារវាងសម្ដេច និងលោកស្រី ផែថងថាន នាយករដ្ឋមន្រ្តីថៃនាពេលកន្លងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm