UN ព្រមានពីកំណើនជំងឺដែលអាចបង្ការបាននៅតំបន់ហ្កាហ្សា ដោយសារតែការបិទផ្លូវរបស់អ៊ីស្រាអែល

2025/06/27 09:58:19 pm        331

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានព្រមានថា ជំងឺដែលអាចបង្ការបាននៅដែនដីហ្កាហ្សា កំពុងកើនឡើងយ៉ាងខ្លាំង និងបានសម្លាប់ជនស៊ីវិលអស់ជាច្រើន ដោយសារតែកង្វះឱសថ និងទឹកស្អាត ដែលត្រូវការជាចាំបាច់ ព្រោះតែការបិទខ្ទប់ផ្លូវរបស់អ៊ីស្រាអែល។

ការិយាល័យ OCHA នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) បាននិយាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនោះ "ករណីជំងឺរាគរូសស្រួចស្រាវជាង ១៩.០០០ករណី ត្រូវបានកត់ត្រា រួមជាមួយនឹងជាង ២០០ករណីនៃជំងឺខាន់លឿងធ្ងន់ធ្ងរ និងជំងឺរាគរូសដល់ចេញឈាម"។

ទីភ្នាក់ងារនេះបន្ថែមថា "ការផ្ទុះឡើងនៃជំងឺទាំងនេះត្រូវផ្សារភ្ជាប់ដោយផ្ទាល់នឹងកង្វះទឹកស្អាត និងអនាម័យក្នុងតំបន់ហ្កាហ្សា ដោយបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ប្រេងឥន្ធនៈ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងទឹក អនាម័យ និងសម្ភារៈអនាម័យ ដើម្បីការពារការដួលរលំបន្ថែមទៀតនៃប្រព័ន្ធសុខភាពសាធារណៈនៅដែនដីដ៏តូចចង្អៀតមួយនេះ"។

ការបិទផ្លូវរបស់អ៊ីស្រាអែល មិនឱ្យប្រេងឥន្ធនៈចូលទៅតំបន់ហ្កាហ្សា បានធ្វើឱ្យរោងចក្រចម្រោះទឹក និងប្រព័ន្ធទឹករបស់ដែនដីនេះត្រូវខូចខាត។ យោធាអ៊ីស្រាអែលបានបំផ្លាញផ្នែកជាច្រើននៃតំបន់ហ្កាហ្សា ដែលជម្លៀសប្រជាជនស្ទើរតែទាំងអស់ និងដាក់ការឡោមព័ទ្ធយ៉ាងថប់ដង្ហើមនៅលើតំបន់នោះ។ ក្រៅពីលក្ខខណ្ឌមនុស្សធម៌ដ៏ធ្ងន់ធ្ងរ យោធាអ៊ីស្រាអែលនៅតែបន្តសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់នៅហ្កាហ្សាជារៀងរាល់ថ្ងៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm