មេដឹកនាំហ៊ួទី៖ មីស៊ីលជាង ៣០០គ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់ទៅលើស្រាអែល តាំងពីខែមីនា

2025/06/27 10:29:54 pm        59

មេដឹកនាំក្រុមហ៊ួទីនៅប្រទេសយេម៉ែនលោក Abdul-Malik al-Houthi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់លោក បានបាញ់មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេងចំនួន ៣០៩គ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ទៅលើអ៊ីស្រាអែល ចាប់តាំងពីពាក់កណ្តាលខែមីនា ជាផ្នែកមួយនៃអ្វីដែលក្រុមនេះហៅថា ជាដំណាក់កាលទី២ នៃយុទ្ធនាការយោធារបស់ខ្លួន។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលប្រារព្ធថ្ងៃចូលឆ្នាំឥស្លាម ដែលផ្សាយដោយទូរទស្សន៍ Al-Masirah TV របស់ក្រុមហ៊ួទី លោក al-Houthi បាននិយាយថា មីស៊ីលចំនួន ២៥គ្រឿង និងយានដ្រូន ត្រូវបានបាញ់ តែក្នុងរយៈពេលមួយខែប៉ុណ្ណោះ ជាអ្វីដែលលោកបានពិពណ៌នាថា ជា «ប្រតិបត្តិការយោធាប្រកបដោយគុណភាព ដើម្បីគាំទ្រដល់តំបន់ហ្កាហ្សា»។ 

លោកបានបញ្ជាក់ជាថ្មីថា សមុទ្រក្រហម នៅតែបិទចំពោះចរាចរណ៍ដែនសមុទ្រដែលមានទំនាក់ទំនង ជាមួយអ៊ីស្រាអែល ហើយបានចោទប្រកាន់ប្រទេសនេះថា បានបន្តការវាយលុករបស់ខ្លួន នៅតំបន់ហ្កា ហ្សា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។

លោក Al-Houthi ក៏បានអំពាវនាវឲ្យមានការជួបជុំទ្រង់ទ្រាយធំ នៅថ្ងៃសុក្រនេះ នៅក្នុងទីក្រុង Sanaa និងតំបន់ផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទី ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន និងដើម្បីអបអរសាទរអ៊ីរ៉ង់ចំពោះអ្វីដែលលោកបានពិពណ៌នាថា ជា«ជ័យជម្នះដ៏   អស្ចារ្យ និងស្ថិរភាព»។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលដែលមានការទទួលស្គាល់ដោយអន្តរជាតិរបស់ប្រទេសយេម៉ែន បានចោទប្រកាន់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)ថា បានគ្រប់គ្រងដោយផ្ទាល់នូវប្រព័ន្ធមីស៊ីល ដែលប្រើប្រាស់ដោយកងកម្លាំងហ៊ួទី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm