ប្រធានជំនួយរបស់ UN ព្រមានពីវិបត្តិមនុស្សធម៌អាក្រក់ឡើងៗ នៅភាគខាងកើតកុងហ្គោ

2025/06/27 11:11:15 pm        68

ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) បានអំពាវនាវឲ្យមានការគាំទ្រជាអន្តរជាតិបន្ថែមទៀត សម្រាប់ជនភៀសខ្លួន នៅភាគខាងកើតដែលគ្រប់គ្រងដោយក្រុមឧទ្ទាមរបស់ប្រទេសកុងហ្គោ ដោយការលើកឡើងនេះកើតមាន នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ។

បន្ទាប់ពីបានទៅមើលជំរុំជនភៀសខ្លួន នៅខេត្តភាគខាងកើត គឺ North Kivu និង South Kivu ប្រធានទីភ្នាក់ងារមនុស្សធម៌របស់ UN លោក Tom Fletcher បាននិយាយថា៖ «អ្វីដែលខ្ញុំបានឃើញនៅទីនេះ គឺថា តម្រូវការ គឺធំធេងណាស់។ ប្រជាជនត្រូវការថ្នាំ អាហារ និងការការពារ។ ពួកគេកំពុងប្រឈមជាមួយបញ្ហា និងការប្រឈមជាច្រើនយ៉ាងធ្ងន់ធ្ងរ ហើយពួកគេត្រូវការជំនួយគាំទ្រ»។

គួរបញ្ជាក់ថា ជម្លោះរយៈពេលជាច្រើនទស្សវត្សរ៍ នៅភាគខាងកើតកុងហ្គោ បានកើនឡើងយ៉ាងខ្លាំង ក្នុងខែមករា នៅពេលដែលក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ៉្វាន់ដា បានរុលទៅមុខ និងដណ្តើមកាន់កាប់ទីក្រុងយុទ្ធសាស្ត្រ Goma ក្នុងខេត្ត North Kivu ហើយបន្ទាប់មកទីក្រុង Bukavu ក្នុងខែកុម្ភៈ។

បើយោងតាម UN និងអ្នកស្រុក បានឲ្យដឹងថា នៅក្នុងខែកុម្ភៈ ក្រុមឧទ្ទាមបានបិទជំរុំតាំងទីលំនៅ ដែលនាំឲ្យមនុស្សជាង ១១០.០០០នាក់ បម្លាស់ទីលំនៅ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ក្រុម M23 គឺជាក្រុមមួយ ក្នុងចំណោមក្រុមប្រដាប់អាវុធប្រហែល ១០០ក្រុម ដែលកំពុងប្រជែងដណ្តើមកាន់កាប់ទីតាំងមួយ នៅភាគខាងកើតកុងហ្គោដែលបម្បូរទៅដោយធនធានរ៉ែ នៅជិតព្រំដែនជាមួយរ៉្វាន់ដា ជាជម្លោះដែលបានបង្កឲ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក។ មនុស្សជាង ៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ក្នុងនោះរួមទាំងរាប់សែននាក់ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែង នៅឆ្នាំនេះផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm