នគរបាល បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសន័រវេស នឹងធ្វើបត្យាប័នបុរសម្នាក់ ដែលតាមស្វែងរកចាប់ខ្លួនដោយប្រទេសរ្វ៉ាន់ដាជុំវិញតួនាទីដែលសង្ស័យរបស់ខ្លួន នៅក្នុងអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ នៅប្រទេសនេះ។
នៅឆ្នាំ ១៩៩៤ ជនជាតិភាគរ្វ៉ាន់ដា Tutsis និង Hutus ប្រមាណ ៨00.000 នាក់ បានស្លាប់ក្នុងរយៈពេល១០០ថ្ងៃនៃការសម្លាប់ ដែលបង្កឡើងដោយការធ្វើឃាតប្រធានាធិបតីរបស់ប្រទេសគឺលោក Juvenal Habyarimana ។

បុរសដែលអត្តសញ្ញាណរបស់ខ្លួនមិនត្រូវបានបង្ហាញ ត្រូវបានចាប់ខ្លួន ក្នុងខែតុលា ឆ្នាំ ២០២២ ដោយទីភ្នាក់ងារនគរបាលព្រហ្មទណ្ឌន័រវែស Kripos។ Kripos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសនេះ ត្រូវបានតាមចាប់ខ្លួនដោយប្រទេសរ្វ៉ាន់ដា ពីបទប្រព្រឹត្តអំពើឃាតកម្មមួយ ក្នុងអំឡុងពេលនៃការប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤»។
តុលាការដំបូងក្រុង Oslo បានសម្រេច ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ថា លក្ខខណ្ឌត្រូវបានបំពេញសម្រាប់ការធ្វើបត្យាប័នបុរសនេះ ជាការសម្រេចចិត្តមួយ ដែលត្រូវបានបញ្ជាក់ដោយតុលាការឧទ្ធរណ៍ ក្នុងខែមេសា ឆ្នាំ ២០២៤ ។
