ចិនបញ្ជាក់ពីក្របខណ្ឌ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានជាមួយអាមេរិក

2025/06/27 11:58:12 pm        79

នៅថ្ងៃសុក្រ (ទី២៧ ខែមិថុនា) នេះ ប្រទេសចិនបានបញ្ជាក់ពីសេចក្តីលម្អិត ស្តីពីក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោននឹងលុបចោលវិធានការរឹតត្បិតនានា ខណៈក្រុងប៉េកាំងនឹង «ពិនិត្យ ហើយអនុម័ត» អនុញ្ញាតដល់ទំនិញជាក់លាក់មួយចំនួន ក្រោមនីតិវិធីគ្រប់គ្រងការនាំចេញ។

គួរបញ្ជាក់ថា ភាគីទាំង២ បានព្រមព្រៀងគ្នា បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងខែឧសភា ដើម្បីកាត់បន្ថយអត្រាពន្ធគយជាបណ្តោះអាសន្នដែលដាក់សងសឹកគ្នាទៅវិញទៅមកក្នុងកម្រិតយ៉ាងធ្ងន់ធ្ងរ ចំពោះផលិតផលរបស់គ្នាទៅវិញទៅមក។

ប្រទេសចិន ក៏បានប្តេជ្ញាបន្ធូរបន្ថយវិធានការតបតមិនមែនពន្ធមួយចំនួនផងដែរ ប៉ុន្តែក្រោយមកមន្ត្រីអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានរំលោភលើកតិកាសញ្ញានេះ ហើយពន្យារការអនុម័តអាជ្ញាប័ណ្ណនាំចេញរ៉ែកម្រ។ តែនៅទីបំផុត ប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកទាំង២ បានព្រមព្រៀងលើក្របខណ្ឌមួយ ដើម្បីបន្តឆ្ពោះទៅមុខជាមួយនឹងការស្រុះស្រួលគ្នា នៅទីក្រុងហ្សឺណែវ បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ក្នុងខែនេះ។

មន្ត្រីសេតវិមានម្នាក់ក៏បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ផងដែរថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump និងប្រទេសចិន បាន «យល់ព្រមលើការយោគយល់បន្ថែមទៀត សម្រាប់ក្របខ័ណ្ឌអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ»។

ការបញ្ជាក់អះអាងនោះ បានកើតឡើងបន្ទាប់ពីលោក Trump បាននិយាយនៅឯព្រឹត្តិការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន «ទើបតែបានចុះហត្ថលេខា» លើកិច្ចព្រមព្រៀងមួយទាក់ទងនឹងពាណិជ្ជកម្មជាមួយប្រទេសចិន ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ ហើយទីក្រុងប៉េកាំងបានបញ្ជាក់នៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើង៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm