ថៃ​ខិត​ជិត​លើក​ពាន AFF Championship លើក​ទី​៦ ក្រោយ​ឈ្នះ​ឥណ្ឌូនេស៊ី​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី១ ៤-០

2021/12/30 04:56:07 pm        136

​បាល់ទាត់៖ ​ក្រុម​ជំរើសជាតិ​ថៃ​កាន់តែ​កៀក​ក្នុងការ​គ្រង​ជើងឯក​បាល់ទាត់​តំបន់​អាស៊ាន AFF Championship ជាលើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​យកឈ្នះ​ក្រុម​ឥណ្ឌូនេស៊ី​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី១ ដល់​ទៅ ៤-០​។

​​ខ្សែបម្រើ​ក្លិប​ជប៉ុន Consadole Sapporo, Chanathip Songkrasin ដែល​រកបាន​ ២​គ្រាប់​ម្នាក់ឯង​ឱ្យ​ថៃ​យកឈ្នះវៀតណាម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ បន្ត​រកបាន​ ២​គ្រាប់​ម្នាក់ឯង​ទៀត​ក្នុងការ​ប្រកួត​ទល់នឹង​ឥណ្ឌូនេស៊ី​នេះ ដោយ​គ្រាប់​នាំមុខ​ដំបូង​តាំងពី​នាទី​ទី២ និង​គ្រាប់​ទី​២ ​នៅ​នាទី​ទី៥២​។ ​​ថៃ​ដែល​មិនដែល​ចាញ់​សោះ​ក្នុង​ព្រឹត្តិការណ៍ AFF Championship ឆ្នាំនេះ​មិន​បង្អង់​ការរក​គ្រាប់​បាល់​របស់ខ្លួន​ឡើយ ​ពោលគឺ​ពីរ​គ្រាប់​ទៀត​កើត​មាននៅ​នាទី​ទី៦៧ ដោយ Supachok Sarachart និង Bordin Phala នៅ​នាទី​ទី៨៣​។ ​​នេះ​ជា​ជ័យ​ជំនះ​ដ៏​ធំធេង​មួយ​សំរាប់​ក្រុម​របស់លោក Alexander Polking ដោយ​កាន់​គ្រាប់​ចំណេញ​ដល់​ទៅ ៤គ្រាប់​មុន​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី២ នៅ​ថ្ងៃទី១ ខែមករា​ឆ្នាំ​ថ្មី​ខាងមុខ​។

​​ដោយឡែក​សំរាប់​ក្រុម​ឥណ្ឌូនេស៊ី​ហាក់​មានការ​លំបាក​ខ្លាំង និង​ចាញ់​ប្រៀប​ក្រុម​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី១ នេះដោយ​ឱកាស​ស៊ុត​ទៅ​លើ​ថៃ​មាន​តិចតួច​បំផុត​។ ​​រំលឹកថា ​ឥណ្ឌូនេស៊ី​បាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ AFF Championship ជា​លើក​ទី៦ ហើយ​តែ ៥លើក​មុន​មិនដែល​ឈ្នះ​ជើងឯក​ឡើយ ខណៈ​ថៃ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ជា​លើក​ទី៩ និង​ឈ្នះ​ជើងឯក​សរុប ៥លើក​មកហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm