ក្រុមបាតុករមកពីក្រុមសាសនាហិណ្ឌូផ្សេងទៀត បានជួបជុំគ្នាតវ៉ានៅរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែសនាថ្ងៃសុក្រនេះ ក្រោយព្រះវិហារមួយកន្លែង ត្រូវបានគេរាយការណ៍ថា ត្រូវបានកម្ទេចចោល ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ព្រះវិហារដែលឧទ្ទិសដល់ទេពធីតាហិណ្ឌូ Durga ត្រូវបានកម្ទេចចោលដោយប្រើប្រាស់គ្រឿងចក្រឈូសឆាយដីរបស់នគរបាលតាមការបញ្ជាពីរដ្ឋបាល ។

ហិណ្ឌូសាសនិក មានប្រហែល ៨ភាគរយប៉ុណ្ណោះនៃចំនួនពលរដ្ឋបង់ក្លាដែសសរុប ១៧០លាននាក់ដែលភាគច្រើនគឺជាជនមូស្លីម ហើយតាមប្រវត្តិសាស្រ្តពួកគេគាំទ្រភាគច្រើនគណបក្សសម្ព័ន្ធ Awami របស់លោកស្រីអតីតនាយករដ្ឋមន្រ្តី Sheikh Hasina ។
ភាពអនាធិបតេយ្យ ការបំផ្លិចបំផ្លាញ ការលួចប្លន់ និងការវាយប្រហារប្រឆាំងនឹងជនជាតិភាគតិច ហើយនិងទីកន្លែងសក្ការៈរបស់ពួកគេ បានកើតមាននៅក្នុងប្រទេសបង់ក្លាដែស អស់រយៈពេល ១ឆ្នាំមក ហើយ ៕
