ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់ថា ទង្វើដែលលោកស្រី អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងប្រមាថសម្ដេចធិបតីថា អត់វិជ្ជាជីវៈ គឺសម្ដេចមិនអាចអត់ឱនឱ្យបានឡើយ។
សម្ដេចតេជោបានបញ្ជាក់ថា ភាសារដែលលោកជំទាវ អ៊ុង អ៊ីង ប្រមាថ សម្ដេច និងសម្ដេចធិបតីនេះ គេមិនត្រូវនិយាយក្នុងភាក្សានយោបាយទេ ប៉ុន្ដែជាការប្រមាថយ៉ាងធ្ងន់ធ្ងរដែលមិនអាចអត់ឱន។ សម្ដេចតេជោ ចាត់ទុកការប្រើភាសារនេះគឺសម្ដីកូនគ្មានម៉ែឪប្រដៅ។
