ចាន់ រតនា ទំនង​បង្ហាត់​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង​នា​ឆ្នាំ​២០២២ ខាងមុខ​

2021/12/30 05:36:53 pm        246

​គុន​ខ្មែរ៖ អ្នកលេង​គុន​ចម្រុះ​ដ៏​ល្បី​របស់​កម្ពុជា ចាន់ រតនា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បារាំង​ហើយ ដើម្បី​ជួបជុំ​ប្រពន្ធ​ជា​ជនជាតិ​បារាំង និង​កូនស្រី​ជាទី​ស្រលាញ់​ទាំងពីរ​របស់ខ្លួន។ ភ្លាមៗ​ក្រោយ​ទៅដល់​ទឹកដី​អឺរ៉ុប រតនា បាន​ទាក់ទង​ក្លិប​មួយ​នៅ​ទីនោះដើម្បី​ហ្វឹកហាត់ ហើយ​​បាន​ឈាន​ដល់​ការពិភាក្សា​លើ​ការងារ​បង្ហាត់​គុន​ខ្មែ ដែល​រូបគេ​អាច​នឹង​ក្លាយ​ជា​គ្រូបង្ហាត់​គុន​ខ្មែរ​ប្រចាំ​នៅ​ក្លិបនា​ឆ្នាំ​២០២២ ខាងមុខ។​

​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ដដែល​បាន​បញ្ជាក់​ថា ខ្លួន​បាន​ទៅដល់​បារាំង​ប្រមាណ ២​សប្ដាហ៍​មក​ហើយ ហើយ​ក្លិប​ហាត់​កីឡា​សាំ​ប៊ូ និង​គុនចម្រុះ​មួយដែល​ខ្លួន​បាន​ទាក់ទង​ហ្វឹកហាត់ ហើយ​អាច​ឈាន​ដល់​ការ​បង្ហាត់​គុន​ខ្មែរ ក៏​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ឪពុកម្ដាយ​ក្មេក​របស់​ខ្លួន​ដែរ។ រតនា បាន​សម្ដែង​នូវ​ក្ដី​រីករាយបន្ទាប់ពី​រូបគេបាន​ណែនាំ​ខ្លួន និង​ជា​កីឡាករ​ប្រចាំ​ស្ថាប័ន​ One Championship ​ហើយ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​ក្លិប​នៅ​ប្រទេស​បារាំង​នេះ។​ កីឡាករ​វ័យ ៣៥​ឆ្នាំ​រូបនេះបន្ដថា ជុំវិញ​ការហ្វឹកហាត់​នៅ​ទីនោះខ្លួន​មិនទាន់​ច្បាស់​ទេ​ថា អាច​នឹងមាន​ឱកាស​ចេញ​ប្រកួត​នៅ​តំបន់​អឺរ៉ុប ឬ​យ៉ាងណា ប៉ុន្តែ​ក្រុម​គ្រូបង្វឹក​នៅ​ទីនោះក៏​ជា​អ្នក​ផ្គូផ្គង​កីឡាករ​-​កីឡាការិនី​ឡើង​ប្រកួត​នៅតាម​សង្វៀន​ផ្សេងៗនៅ​អឺរ៉ុប​ដែរ។ ប៉ុន្ដែ​អ្វីដែល​ប្រាកដគឺ​អ្នកលេង​គុន​ខ្មែរ​រូបនេះ អាច​នឹងមាន​ការងារ​ធ្វើ​នៅ​ក្លិប​នោះនា​ឆ្នាំ​ថ្មី​ខាងមុខក្នុងនាម​ជា​គ្រូបង្ហាត់​គុន​ខ្មែរ។​

​ចាន់ រតនា និយាយថា នៅ​ទីនោះអត់​មាន​អ្នក​បង្ហាត់​គុន​ខ្មែរ​ទេ ហើយ​មួយ​ថៃ​ក៏​អត់​ដែរ។ ដូច្នេះ​ខ្លួន​បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប ហើយ​ខ្លួន​ប្រហែល​អាច​ធ្វើជា​គ្រូបង្ហាត់​គុន​ខ្មែរ​នៅ​ទីនោះ ដែល​ផែនការ​នេះអាចជា​ការងារ​សម្រាប់​ឆ្នាំ​២០២២ បន្ទាប់ពី​រូបគេ​បាន​ទៅ​ប្រទេស​បារាំងដើម្បី​ជួបជុំ​គ្រួសារ​របស់ខ្លួន។​ ​ដោយឡែក​សម្រាប់​ឱកាស​វិល​មក​ឡើង​សង្វៀន​ ONE Championship ​ត្រូវបាន ចាន់ រតនា បញ្ជាក់ថា មិនទាន់​ច្បាស់​ទេ ពីព្រោះ​គម្រោងការ​ស្នាក់នៅ​ប្រទេស​បារាំង​យូរ​កម្រិតណា ឬ​ត្រូវធ្វើ​អ្វីខ្លះក៏​មិនទាន់​ប្រាកដ​ដែរ ប៉ុន្តែ​រូបគេនៅតែមាន​មហិច្ឆតា​ឡើង​ប្រកួត​នៅ​សង្វៀន​ធំបំផុត​របស់​អាស៊ី​មួយ​នេះ​ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm