សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលយកសំណុំរឿងព្រំដែនជាមួយថៃ ទៅកាន់តុលាការឡាអេ

2025/06/28 05:22:04 pm        291

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគនបក្សប្រជាជនកម្ពុជា បានថ្លែងថា ​គណបក្សប្រជាជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹង​ចំពោះចំណាត់ការ​របស់​រាជរដ្ឋាភិបាល ដែលបានយកសំណុំរឿង​ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី​ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្ររាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី។

ក្នុងឱកាប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ​ សម្តេចតេជោ ហ៊ុន សែន​ បាន​បញ្ជាក់ថា « គណបក្សប្រជាជន​កម្ពុជា ​គាំទ្រ​ពេញទំហឹង​នូវជំហរដ៏ម៉ឺងម៉ាត់​ច្បាស់លាស់ ​របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា​ ប្រាសាទតាមាន់ធំ​ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី​ និងតំបន់ មុំបីទៅដោះស្រាយនៅ​តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងគាំទ្រជំហរ​របស់​រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន​នៅចំណុចផ្សេងទៀត​ក្រៅពីចំណុចទាំងបួន ដោយ​សន្តិវិធីស្របតាមអនុស្សរណៈ នៃការយោគយល់រវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ)នៅឆ្នាំ២០០០»។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរចំពោះព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅថ្ងៃទី២៨​ ខែឧសភា កន្លងទៅដែលទាហានឈ្លានពានថៃ​លួច​ឆ្មក់បាញ់​ទាហានកម្ពុជា​កំពុងដេក បណ្តាលឲ្យបាត់បង់ជីវិត​យ៉ាងផងដែរ ​ដោយ​សម្តេចតេជោ បានថ្លែង​ថា«យើងត្រូវការ​បំផុត នូវ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ​និងអភិវឌ្ឍន៍​ យើងគ្មាននយោបាយ និង​ជំហរ​អមិត្តជាមួយ​ប្រជាជាតិ​ណាមួយឡើយ។ ក្នុងចំណុចនេះ​ខ្ញុំចង់​គូសបញ្ជាក់ថា សកម្មភាព​វាយប្រហារខុសច្បាប់ដោយកង​ទ័ពថៃ​មកលើកងទ័ពកម្ពុជា ​កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ​នៅតំបន់មុំបីទឹកដីកម្ពុជា ​គឺជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ​មកលើ​អធិបតេយ្យ និងបូរណភាព​ទឹកដី​របស់កម្ពុជា» សម្តេចតេជោ ​បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ​(ទាហានថៃ​បាញ់ទាហានខ្មែរនៅមុំបី) បាន​ឆ្លុះបញ្ចាំង​អំពី​ភាពច្រំដែល​ នៃ​ប្រវត្តិសាស្រ្ត ទោះបីកម្ពុជា​មានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm