ប្រមុខកងទ័ពកម្ពុជា៖ កម្ពុជាស្រលាញ់សន្តិភាព ស្អប់ខ្ពើមសង្គ្រាម ប៉ុន្តែកម្ពុជាមិនបណ្តែតបណ្តោយ​ឲ្យអ្នកឈ្លានពានទឹកដីខ្លួនឡើយ

2025/06/28 05:35:04 pm        334

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជា​ស្រលាញ់សន្តិភាព ហើយស្អប់ខ្ពើមសង្គ្រាម​ ប៉ុន្តែកម្ពុជាក៏មិនរាថយនោះដែរ ក្នុងករណី​មានការ​ឈ្លានពានពីសត្រូវ ​ខណៈពេលនេះកងទ័ពកម្ពុជា បានកំពុងប្រុង​ប្រៀបត្រៀមប្រយុទ្ធ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល​ និងក្រសួងការពារជាតិ ដោយមិន​ញញើត​ក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ ​ដើម្បីការពារជាតិមាតុភូមិនោះឡើយ។

ការលើកឡើង​របស់របស់​ប្រមុខកងទ័ពកម្ពុជារូបនេះ គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញ​ជា​អធិបតីពិធីបើក​វគ្គហ្វឹកហ្វឺន​បំប៉ន​វិក្រឹតការ​ ដល់នាយទាហានទ័ពជំនាញទ័ពជើងគោក​ថ្នាក់អនុសេនីយ៍ជំនាន់ទី១ នៅវិទ្យាស្ថាននាយទាហានចម្រុះ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះនៅខេត្តកំពង់ស្ពឺ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីការគាំទ្រពេញ​ទំហឹង​របស់កង​យោធពល​ខេមរភូមិន្ទ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការដោះស្រាយ​ជម្លោះព្រំដែន​តាមច្បាប់អន្តរជាតិ ​និងដោយសន្តិវិធី។

ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង​ចំពោះចំណាត់​រាជរដ្ឋាភិបាលកងទ័ពក៏ បានប្រុងប្រៀប​ជា​ស្រេច​ត្រៀមប្រយុទ្ធតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដោយមិនញញើត​ក្នុងការលះបង់សាច់ស្រស់ឈាមស្រស់ ​ការពារជាតិមាតុភូមិទោះក្នុងតម្លៃណាក៏ដោយនោះ។

ឯកឧត្តម ​នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា« ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការដាក់ពាក្យបណ្តឹង​ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ​នៅទីក្រុងឡាអេ ប្រទេស​ហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យជួយកាត់ក្តីវិវាទជាមួយថៃ នៅ​ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ​និងតំបន់មុំ៣នោះ គឺជាការត្រឹមត្រូវ ដែលជាការចង់​បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប»។

ឯកឧត្តម បានបន្ថែមទៀតថា ការជ្រើសរើស​យកយន្តការតុលាការ​យុត្តិធម៌អន្តរជាតិ គឺជា​ដំណើរការ​ទៅមុខ​ឥតដកថយ ​និងប្រកបដោយឆន្ទៈ​មោះមុត​របស់​រាជរដ្ឋាភិបាល ស្របតាមឆន្ទៈរបស់​ប្រជាពលរដ្ឋ ដើម្បីយុតិ្តធម៌ ភាពត្រឹមត្រូវ ​និងច្បាស់លាស់​មួយ ​ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន​ជាមួយ​ប្រទេសជិតខាង​សម្រាប់​កូន​ចៅជំនាន់ក្រោយ។

នៅក្នុងឱកាសនោះដែរ​នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើក​ឡើង​ពី​ហេតុការណ៍​ការ​ឆ្មក់ចូល​មកវាយ​ប្រហារលើកងទ័ពកម្ពុជា​ពីសំណាក់កងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ឧសភា នៅចំណុច​ព្រំដែនមុំ៣ ខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់ស្លាប់បាត់បង់ជីវិត និង​បានបង្ក​ឱ្យស្ថានភាព​នៅតំបន់ព្រំដែនឡើងកម្ដៅ។

យ៉ាងណាក៏ដោយ​ក្នុងកាលៈទេសៈនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​លើកឡើង​ពី​ការចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិភាព ​និងផ្អែកលើច្បាប់បច្ចេកទេសអន្តរជាតិ ជាមួយនោះ​ កម្ពុជាក៏រក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ បើសិនជាមានការឈ្លានពានលើដីកម្ពុជា៕អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm