មន្រ្តីអន្តរក្រសួងកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញទប់ស្តាត់វិទ្យុសកម្ម និងសារធាតុគីមី នុយក្លេអ៊ែរ

2025/06/28 05:59:11 pm        326

មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ និងអ្នកជំនាញការអន្តរជាតិ បានអបអរសាទរ ចំពោះជោគជ័យ នៃការប្រព្រឹត្តទៅដោយរលូន របស់សិក្ខាសាលាជាតិ ស្ដីពីការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះ លើការ​គំរាមកំហែង​ដោយសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលបានប្រព្រឹតទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។

ថ្លែងនៅក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព បិទអង្គសិក្ខាសាលាជាតិនេះ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានថ្លែងថា តាងនាមឲ្យនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ​និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី ​ឯកឧត្តម ពិតជាមាន សេចក្តីសោមនស្សរីករាយណាស់ ដែលបានអញ្ជើញ​ជាអធិបតីនៅក្នុងពិធីបិទ សិក្ខាសាលាជាតិ​របស់​យើងនាពេលនេះ។

ឆ្លងកាត់សិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលរយៈពេល៤ថ្ងៃកន្លងមកនេះ យើងឃើញថា​អ្នកជំនាញ​អន្តរជាតិរបស់យើងបានចែករំលែកបទពិសោធន៍​ និងចំណេះដឹង លើមូលដ្ឋានគ្រឹះ ស្តីពី​សារធាតុ/សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ វិធីសាស្ត្រ ក្នុងការវាយតម្លៃហានិភ័យ ការចាត់វិធានការ និងការឆ្លើយតបហានិភ័យ ​ដែលបង្កឡើងដោយសារធាតុ,សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ។ជាពិសេស ​តាមរយៈការចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់ព័ត៌មាន ពីតំណាងនៃស្ថាប័នជាតិ​របស់យើង ធ្វើឱ្យយើងឃើញកាន់តែច្បាស់ផងដែរថា កម្ពុជាបានចូលរួម និងមានការអភិវឌ្ឍ​ស្ទើរគ្រប់ផ្នែក​ពាក់ព័ន្ធនឹងវិស័យសន្តិសុខ ​និងកិច្ចការគ្រប់គ្រង និងឆ្លើយតបលើហានិភ័យ​បង្កឡើង​ដោយសារធាតុ,សម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរនេះ។

សិក្ខាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលរបស់យើង នាពេលនេះ ជាកម្មវិធីបណ្តុះបណ្តាលហ្វឹកហ្វឺន​កសាងសមត្ថភាពកម្រិតមូលដ្ឋាន (Basic Training Course) ប៉ុណ្ណោះ ហើយអាជ្ញាធរជាតិ​អាវុធគីមីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិរបស់យើង ដែលមានការិយាល័យ UNOCT របស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) ក៏ដូចជាបណ្តាដៃគូអន្តរជាតិ ផ្សេងៗទៀត ដើម្បីសម្របសម្រួលរៀបចំកម្មវិធី ហ្វឹកហ្វឺនបណ្តុះបណ្តាលកសាង សមត្ថភាព​កម្រិតខ្ពស់ (Advanced Training Course) និងបណ្តុះបណ្តាលជំនាញ (Specialized Training Course) ដល់មន្ត្រីជំនាញជាតិរបស់យើងជាបន្តបន្ទាប់ នាពេលខាងមុខទៀត។

ឆ្លៀតក្នុងឱកាសនេះផងដែរ​នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សូមថ្លែង អំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ លោកស្រី Fanny Fert, តំណាងUNCCT ដែលបានជួយសម្របសម្រួលរៀបចំ កម្មវិធីសិក្ខាសាលាជាតិនេះឡើង ​ហើយបានចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងជំនាញដល់មន្ត្រីនៃ កម្ពុជានាពេលនេះផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        105
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        82
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm