ព្រះវិហារ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចាយ ច័ន្ទរ៉ានី ជាភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយយោធិននារី ក្នុងកងពលបានដឹកនាំក្រុមការងារកងពលតូចដឹកជញ្ជូនលេខ៩៩ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបានឧបត្ថម្ភ ថវិកា អង្ករ មី ត្រីខកំប៉ុង គ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួន ព្រមទាំងធ្វើបាយម្ហូបអារហារជូនដល់នាយទាហាន នាយទាហានរង ពលទាហានទីបញ្ជាការស្រាលកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីលើខ្សែបន្ទាត់ព្រំដែន ប្រចាំទិសទី១ ខេត្តព្រះវិហារ ដើម្បីផ្សាភ្ជាប់ជាមួយអង្គភាពដែលឈរជើងជួរមុខ និងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ និងជួយជាកម្លាំងចិត្តលើកទឹកចិត្ត និងស្មារតីដល់សមរភូមិមុខ ។









