រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការទទូចរបស់ប្រធាន IAEA ក្នុងការទៅពិនិត្យមើលទីតាំងនុយក្លេអ៊ែរ ដែលត្រូវបានទម្លាក់គ្រាប់បែក គឺ«គ្មានន័យ»

2025/06/28 10:02:33 pm        126

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយនៅថ្ងៃសុក្រថា ការទទូចរបស់ប្រធានឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ចង់ទៅពិនិត្យមើលទីតាំងនុយក្លេអ៊ែរ ដែលទម្លាក់គ្រាប់បែករបស់អ៊ីរ៉ង់ គឺ «គ្មានន័យ»។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលបានចោទប្រកាន់អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ពីការសម្របសម្រួលការអនុម័តសេចក្តីសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារនេះប្រឆាំងនឹងទីក្រុងតេអេរ៉ង់ និងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោកបាននិយាយថា៖«ការទទូចរបស់លោក Grossi ក្នុងការទៅទស្សនកិច្ចកន្លែងទម្លាក់គ្រាប់បែកក្រោមលេសនៃការការពារ គឺគ្មានន័យទេ ហើយអាចជាចេតនាអាក្រក់ក៏ថាបាន។ អ៊ីរ៉ង់រក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយ ក្នុងការការពារផលប្រយោជន៍ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន»។

លោកបានចង្អុលទៅផែនការថ្មីៗនេះ ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ ហើយក្រោយមកបានអនុម័តជាច្បាប់ដោយក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសដែលបានអំពាវនាវឲ្យបញ្ឈប់កិច្ចសហប្រតិបត្តិការរបស់   អ៊ីរ៉ង់ជាមួយ IAEA ដោយបន្ថែមថា៖« នេះគឺជាលទ្ធផលផ្ទាល់នៃតួនាទីដ៏គួរឲ្យសោកស្តាយរបស់លោក Grossi ក្នុងការបំភាន់ការពិតដែលទីភ្នាក់ងារនេះ មានកាលពីមួយទសវត្សរ៍មុន បានបិទបញ្ចប់រាល់បញ្ហាកន្លងមក (ជាមួយអ៊ីរ៉ង់)»។

លោក Grossi កាលពីថ្ងៃសុក្របានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់ក្រុមអធិការកិច្ចរបស់ IAEA ដើម្បីបន្តសកម្មភាពផ្ទៀងផ្ទាត់របស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់ «តាមតម្រូវការ នៅក្រោមកិច្ចព្រមព្រៀងការពារគ្រប់ជ្រុងជ្រោយ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        10
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm