កុមារជាច្រើន ស្ថិតក្នុងចំណោមអ្នកស្រុក ដែលត្រូវបានជម្លៀសចេញពីអគារដែលអាជ្ញាធរអ៊ុយក្រែននិយាយថា ត្រូវបានវាយប្រហារដោយរុស្ស៊ី នៅក្នុងទីក្រុង Odesa នៅព្រឹកថ្ងៃសៅរ៍ (ទី២៨ ខែមិថុនា)នេះ។
សេវាសង្គ្រោះបន្ទាន់ បាននិយាយនៅលើបណ្តាញសង្គម Telegramថា មនុស្សពីរនាក់ បានស្លាប់ និង ៤ នាក់ បានរងរបួសនៅក្នុងការវាយប្រហារពេញមួយយប់ លើកំពង់ផែសមុទ្រខ្មៅភាគខាងត្បូង។

អភិបាលក្រុង Odesa លោក Hennadii Trukhanov ក៏បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួន ថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពប្តីប្រពន្ធដែលបានស្លាប់ នៅពេលដែលយានដ្រូនបានបុកចំផ្ទះល្វែងរបស់ពួកគេ។
ទីភ្នាក់ការងារព័ត៌មានរ៉យទ័រ អាចផ្ទៀងផ្ទាត់ទីតាំងនៃរូបវីដេអូបង្ហាញពីស្លាកសញ្ញាអគារ ពណ៌បង្អួច និងរចនាសម្ព័ន្ធដែលភ្ចាប់ជាមួយនឹងរូបថត និងរូបភាពផ្កាយរណប។ សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីកាលបរិច្ឆេទនៃរូបភាពវីដេអូនោះបានទេ។
