ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់

2025/06/29 01:20:43 am        265

ពលករខ្មែរជាច្រើននាក់ដែលទើបត្រឡប់មកពីប្រទេសថៃ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសការងារភ្លាមៗដល់ពួកគាត់។ ខណៈមួយចំនួនបានជាប់ការងារថ្មីនៅក្នុងវិស័យរោងចក្រ និងមួយចំនួនផ្សេងទៀតបានចុះឈ្មោះដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៅបណ្តាច្រកព្រំដែនកម្ពុជា-ថៃ បានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។

ឯកឧត្តមអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសប្រទេសថៃ សូមវិលមកកាន់កម្ពុជាវិញ ប្រសិនបើគេមិនឱ្យតម្លៃ។ ឯកឧត្តម បានបន្តទៀតថា ការស្នើមកកាន់​កម្ពុជា​វិញនេះ មានន័យថា វិលមកស្រុកកំណើតវិញ វិលមកជួយប្រទេសជាតិវិញ ដោយសារបងប្អូន​កំពុងតែពេញកម្លាំង កំពុងតែមានជំនាញបច្ចេកទេស១០-២០ឆ្នាំហើយ សូម យកចំណេះជំនាញ​ទាំងអស់នេះវិលមកស្រុកកំណើតវិញ កសាងប្រទេសជាតិយើងវិញ ខណៈប្រាក់បៀវត្សរ៍​ក៏ប្រហាក់ប្រហែលគ្នា ហើយនៅកម្ពុជាមានការគាំពារខាងផ្នែកសុខភាពច្រើនជាង មាន​ប្រាក់សោធន និងមានប្រាក់គ្រោះថ្នាក់ការងារ។មួយវិញទៀត នេះក៏ជាឱកាសក្នុងការបង្កើតកម្លាំង​សេដ្ឋកិច្ចកម្ពុជាផងដែរ។

ក្រុមពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលទទួលបានឱកាសការងារថ្មីនៅរោងចក្រ​ផ្សេងៗគ្នា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានអំពាវនាវទៅដល់​ពលករខ្មែរ​ដែលទើបត្រឡប់មកពីប្រទេសថៃ ហើយចង់ទទួលបាន​ការងារ​ធ្វើ សូមទាក់ទងរកការងារតាម NEA ដែលមានការងារថ្មីៗជាច្រើនកន្លែង ពីក្រុមហ៊ុនតូច-ធំ សហគ្រាស និងរោងចក្រទូទាំងប្រទេស។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ចំពោះបងប្អូនពលករដែល​ចង់បាន​ឱកាសការងារធ្វើ សូមទំនាក់ទំនងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និងកា (NEA) ឬទាក់ទងសួរ​ព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរសព្ទ Hotline 1297 ឬ 077 23 23 78 / 016 78 66 55 (Telegram) និងទំព័រ Facebook (neakhmer)៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm