ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន

2025/06/29 01:32:04 am        299

ប្រជាពលរដ្ឋ២០១គ្រួសារ ចំនួនបីឃុំ មានឃុំកោះចិន ឃុំកំពង់លួង និងឃុំវិហារលួង នៃស្រុកពញាឮ ខេត្តកណ្តាល សប្បាយចិត្តរីករាយ បានចូលជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ផលិត និងកែច្នែបានហើយ មានតម្លៃខ្ពស់ ងាយស្រួលរកទីផ្សារ ។

ពួកគាត់បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធទីស្នាក់ការរបស់សមាគមអ្នកផលិតចម្លាក់ប្រាក់ ស្ពាន់ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ​ពួកគាត់ និយាយថា ការប្រកបមុខ​របរ​ចម្លាក់ប្រាក់ ស្ពាន់នេះ ម្នាក់ៗជិត៣០ឆ្នាំ ហើយ ហើយការផលិត និងកែច្នៃជាលក្ខណៈគ្រួសារ និងរកទីផ្សារខ្លួនឯង ។ពួកគាត់ បានបន្តថា ចាប់តាំពីបានបង្កើត សមាគមអ្នកផលិតចម្លាក់ប្រាក់ ស្ពាន់នេះមក ពួកគាត់បានចូលជាសមាជិក ធ្វើឧ្យពួកគាត់ខិតខំផលិត និងកែច្នៃបន្ថែមទៀត ហើយពួកគាត់ក៏បានស្នើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍​ជួយគាំទ្រ​ការផលិតចម្លាក់ប្រាក់ ស្ពាន់នេះផងដែរ ។

ចំណែកឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាកថា ក្រសួងពាណិជ្ជកម្ម បាន សហការជាមួយក្រសួងពាណិជ្ជកម្ម ខេត្តកណ្តាល រៀបចំឯកសារចុះបញ្ជីសមាគម​នៅ​ក្រសួងមហាផ្ទៃ និងចុះបញ្ជី ​ម៉ាកសមូហភាព​នៅក្រសួងពាណិជ្ជកម្ម បានរួចរាល់​ហើយ​នាពេលថ្មីៗកន្លងមកនេះ ​ហើយ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ​នៃក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំ​ពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសមូហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល” នៅ​ទីរួមខេត្តសៀមរាប រួចហើយ។

ឯកឧត្តម សង្ឃឹមជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋខ្មែរយើង​ នឹងជួយ​គាំទ្រ​អស់គ្នា និង​ជួយ​ផ្សព្វផ្សាយ​និង​ការពារ​អភិរក្ស​ទាំងអស់គ្នា ដើម្បីកូនចៅជំនន់ថ្ងៃក្រោយ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ដោយ​មានការ​ចូលរួម​សហការពីថ្នាក់ដឹកនាំ ​និងមន្ត្រី ​នៃមន្ទីរពាណិជ្ជកម្ម ខេត្ត និងអាជ្ញាធរមូលដ្ឋាន សមាគម បានចុះធ្វើបច្ចុប្បន្នភាពគ្រួសារ​ដែលប្រកបមុខរបរចម្លាក់ប្រាក់ ស្ពាន់ក្នុងឃុំកោះចិន ឃុំកំពង់លួង និងឃុំវិហារលួង នៃស្រុកពញាឮ ​ដែលមានសរុបចំនួន ២០១ គ្រួសារ ​ក្នុងនោះមានសមាជិកចំនួន ៤៤៧នាក់ (ស្រី ២២៦នាក់)​ ជាមួយគ្នានេះផងដែរ ។ គិតមកដល់​ពេលនេះ ប្រជាពលរដ្ឋដែលប្រកបមុខរបរចម្លាក់ប្រាក់ស្ពាន់ ​បាន​ដាក់ពាក្យស្នើសុំចូល ជា​សមាជិកសមាគម មានចំនួន ១១៨គ្រួសារ ៕ អត្ថបទ ៖ Dy Paoyi-So Pros  

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm