ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម

2025/06/29 04:00:32 am        154

ព្រះវិហារ៖ នារសៀលថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានចុះ សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្ភារៈប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំអំណោយជាសម្ភារៈប្រើប្រាស់មកចែកជូន សរុបមានចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ក្នុងមួយគ្រួសារទទួលបាន ១កញ្ចប់ (ដែលមានមុង១ ភួយ១ ខ្នើយ១ កន្ទេល១ សារុង១ ក្រមា១) ចំពោះគ្រួសារចូលថ្មី ទទួលបាន ២កញ្ចប់ ក្នុងមួយគ្រួសារ សរុបទាំងអស់ស្មើនឹង ២២៦៤កញ្ចប់(ឃីត)។ អំណោយដែលផ្តល់ជូននាពេលនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដែលសម្តេចប្រធានព្រឹទ្ធសភា លោកបានអញ្ជើញចុះសំណះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តពោធិ៍ ៥០០០ដើម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

មុននឹងចាប់ផ្តើមពិធី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអុចធូបថ្វាយបង្គំព្រះពុទ្ធបដិមាករ និងព្រះសង្ឃ ដែលគង់នៅវត្តពោធិ៍ ៥០០០ដើម ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ សុខសន្តិភាព សុខភាពល្អ និងថែរក្សាបងប្អូនទាំងអស់កុំឱ្យមានការឈឺស្កាត់ ពិសេសឆាប់បានត្រឡប់ទៅកាន់ផ្ទះវិញ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋ ១) សូមឱ្យបងប្អូនរស់នៅទីនេះ ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ ២) សូមប្រើប្រាស់បន្ទប់អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា ៣) សូមមានការប្រុងប្រយ័ត្ន ចំពោះកូនតូចៗ ទៅលេងទឹកអាចមានគ្រោះថ្នាក់ ៤)សូមឱ្យបងប្អូនគេងក្នុងមុងឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ដែលជារដូវវស្សា។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសុខាភិបាល ត្រូវបង្កើន និងបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខភាព ជូនបងប្អូននៅទីនេះឱ្យបានខ្ពស់ ជាពិសេសផ្នែកសង្រ្គោះ ការពិនិត្យសុខភាពស្រ្តីមានផ្ទៃពោះ និងការបញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យតាមស្ថានការណ៍ចាំបាច់។ ឯកឧត្តមសាស្ត្រាចារ្យ សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះវិហារ ដែលបានជួយសម្របសម្រួលក្នុងការស្នាក់នៅ ទឹកស្អាតប្រើប្រាស់ និងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខុមាលភាពប្រជាពលរដ្ឋ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm