ផ្លូវការ Ferran Torres ផ្លាស់​ទៅកាន់ Barcelona ក្នុង​កិច្ចសន្យា​ដល់​ឆ្នាំ២០២៧

2021/12/30 09:33:11 pm        93

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Ferran Torres បាន​ផ្លាស់​ទៅកាន់​ក្លិប​ FC Barcelona ផ្លូវការ​ហើយ​ក្នុង​តម្លៃ ៥៥​លាន​អឺរ៉ូ​។ ​ក្លិប​ទាំងពីរ Manchester City និង Barcelona បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​តាំងពី​សប្តាហ៍​មុន​ម្ល៉េះ​ក្នុង​តម្លៃ ៥៥​លាន​អឺរ៉ូ​នេះ ស្រប​ពេល Barcelona ដែល​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នោះ​ទើប​ទទួល​បាន​កម្ចី​ធនាគារ​។

​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បាន​ត្រលប់​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​វិញ​ បន្ទាប់ពី​ចំណាយ​ពេល​ត្រឹម ១៨ខែ​នៅ​ទឹកដី​អង់គ្លេស​ផ្ទេរ​ពី Valencia​។ ​Ferran Torres បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ២០២៧ អម​ជាមួយនឹង​តម្លៃ​ផ្តាច់កុ​ច​ត្រា ១ពាន់​លាន​អឺរ៉ូ​ថែមទៀត​។ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​សរុប ៤៣ប្រកួត និង​ស៊ុត​បញ្ចូល​ទី ១៦គ្រាប់​ឱ្យ Manchester City តាំងពី​ផ្លាស់​ពី Valencia នៅ​ខែ​សីហា ​ឆ្នាំ​២០២០​។ ​Ferran Torres បាន​ចូល​លេង ៦ប្រកួត​ដំបូង​នៅ Premier League ឱ្យ Manchester City ​មុន​ពេល​ដែល​មាន​របួស​ជើងពេល​ជួយ​ក្រុម​ជំរើស​ជាតិ​អេ​ស្ប៉ា​ញ​។

​​Torres ក៏បាន​ប្រាប់​ទៅ Pep Guardiola ថា​ គេ​ចង់​ចាកចេញ​ផងដែរ​ដើម្បី​ធានាបាន​ការលេង​ដែល​ទៀងទាត់​មួយ ស្របពេល​ឱកាស​មិនសូវ​មាននៅ Etihad ក្នុង​តំណែង​ដ៏​ចង្អៀត​ប្រជែង​ជាមួយ Bernado Silva, Jack Grealish, Riyad Mahrez, Gabriel Jesus, Phil Foden និង Raheem Sterling ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm