ជនអន្តោប្រវេសន៍អាមេរិក កំពុងច្របូកច្របល់ បន្ទាប់ពីសេចក្ដីសម្រេចតុលាការកំពូលលើសិទ្ធិពលរដ្ឋពីកំណើត

2025/06/29 10:06:41 pm        84

សេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ទាក់ទងនឹងសិទ្ធិជាពលរដ្ឋពីកំណើត បានជំរុញឱ្យមានការភាន់ច្រឡំ ភាពច្របូកច្របល់ និងការហៅទូរសព្ទបន្ទាន់ទៅកាន់មេធាវី ខណៈជនអន្តោប្រវេសន៍ដែលអាចរងផលប៉ះពាល់ពីសាលដីកានោះ បានព្យាយាមស្វែងយល់ខ្លឹមសារនៃសេចក្តីសម្រេចផ្លូវច្បាប់ដ៏ច្របូកច្របល់ ជាមួយនឹងផលប៉ះពាល់មនុស្សធម៌សំខាន់ៗ។

គួរឱ្យដឹងថា តុលាការកំពូល កាលថ្ងៃសុក្រ (២៧ មិថុនា) បានផ្តល់ការអនុញ្ញាតដល់សំណើរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទប់ស្កាត់សិទ្ធិអំណាចរបស់ចៅក្រមសហព័ន្ធ ប៉ុន្តែមិនបានសម្រេចឱ្យច្បាស់លាស់លើភាពស្របច្បាប់នៃសំណើរបស់លោកក្នុងការរឹតបន្តឹងសិទ្ធិទទួលបានសញ្ជាតិអាមេរិកពីកំណើត របស់ទារកដែលមានឪពុកម្ដាយជាជនអន្តោប្រវេសន៍នោះទេ។

លទ្ធផលនេះបានបង្កើនសំណួរច្រើនជាងចម្លើយ អំពីសិទ្ធិដ៏សំខាន់មួយដែលយល់ឃើញជាយូរមកហើយថាត្រូវបានធានាក្រោមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ពោលគឺ "អ្នកណាម្នាក់ដែលកើតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាពលរដ្ឋអាមេរិកតាំងពីកំណើត"។ 

ជនអន្តោប្រវេសន៍ជាច្រើននិយាយថា ពួកគេកំពុងរកមើលព័ត៌មានលម្អិតថាតើសេចក្ដីសម្រេចនេះអាចប៉ះពាល់កូនៗដែលជិតនឹងកើតរបស់ពួកគេដូចម្ដេចខ្លះ ប៉ុន្តែបាននិយាយថា ពួកគេច្របូកច្របល់ និងបារម្ភណាស់ព្រោះតែពុំមានការបញ្ជាក់ច្បាស់លាស់ឡើយ។ 

លោក Trump ដែលជាមេដឹកនាំមកពីបក្សសាធារណរដ្ឋ បានចេញក្រឹត្យមួយបន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ដោយបញ្ជាទីភ្នាក់ងារសហរដ្ឋអាមេរិក ឱ្យបដិសេធមិនទទួលស្គាល់សញ្ជាតិរបស់ទារកដែលកើតនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើកុមារនោះពុំមានយ៉ាងហោចណាស់ម្នាក់ក្នុងចំណោមឪពុកម្តាយរបស់គេជាពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ទេនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm