អ៊ីរ៉ង់ រៀបចំពិធីបុណ្យសពដ៏ធំដល់មេទ័ពនិងអ្នកវិទ្យាសាស្ត្រ ដែលស្លាប់ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល

2025/06/29 10:09:52 pm        82

ហ្វូងអ្នកកាន់ទុក្ខរាប់ម៉ឺននាក់ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បានដើរតាមដងផ្លូវនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈប្រទេសនេះបានប្រារព្ធពិធីបុណ្យសពទ្រង់ទ្រាយធំមួយកាលពីថ្ងៃសៅរ៍ (២៨មិថុនា) សម្រាប់មេបញ្ជាការយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលមួយចំនួនដែលត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាមដែនអាកាសក្នុងខែនេះជាមួយអ៊ីស្រាអែល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា សាកសពរបស់អ្នកវិទ្យាសាស្ត្រយ៉ាងហោចណាស់ចំនួន ១៦នាក់ និងមេបញ្ជាការជាន់ខ្ពស់ចំនួន ១០នាក់ ត្រូវបានដង្ហែរក្នុងពិធីបុណ្យសព ក្នុងនោះរួមមានប្រមុខកងទ័ព លោក Mohammad Bagheri, មេបញ្ជាការកងឆ្មាំបដិវត្តន៍លោកឧត្តមសេនីយ Hossein Salami, និងប្រធានកងកម្លាំងឆ្មាំអាកាស លោកឧត្តមសេនីយ៍ Amir Ali Hajizadeh។

មឈូសរបស់ពួកគេត្រូវដង្ហែរចូលក្នុងទីលានចតុរង្គ Azadi នៃទីក្រុងតេអេរ៉ង់ ដែលគ្របដោយរូបថត និងក្រណាត់ទង់ជាតិ ខណៈហ្វូងមនុស្សបានគ្រវីទង់ជាតិ ហើយអ្នកខ្លះឈោងដៃទៅប៉ះមឈូស និងបោះផ្កាកូលាបលើនោះ។ ទូរទស្សន៍រដ្ឋនិយាយថា ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងសម្រាប់មនុស្សសរុបចំនួន ៦០នាក់ ដែលត្រូវសម្លាប់ក្នុងសង្គ្រាម ក្នុងនោះមានស្ត្រី ៤នាក់ និងកុមារ ៤នាក់។

គួររម្លឹកថា អ៊ីស្រាអែលបានបើកសង្រ្គាមផ្លូវអាកាសកាលពីថ្ងៃទី១៣ ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ជាច្រើន ក៏ដូចជាជនស៊ីវិល នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតចំពោះសាធារណរដ្ឋអ៊ិស្លាមនេះ ចាប់តាំងពីសង្រ្គាមអំឡុងឆ្នាំ១៩៨០ ជាមួយអ៊ីរ៉ាក់មក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm