ឥណ្ឌា​បារម្ភ​ពី​រលក​ការ​ឆ្លង​ថ្មី ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​កំពុង​ឆ្លង​រាតត្បាត

2021/12/30 10:33:19 pm        439

​ឥណ្ឌា៖ ទោះបីជា​មេឃ​ភ្លៀង និង​អាកាសធាតុ​ចុះ​ត្រជាក់ក៏ដោយ ​ប្រជាពលរដ្ឋ​ទូទៅ​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅកាន់​ផ្សារ​ដ៏​មមាញឹក Chandni Chowk ដូច​ធម្មតា​នៅ​ក្នុង​ទីក្រុង New Delhi ភាគច្រើន​ពុំបាន​ពាក់​ម៉ាស់​ទេ​។​ បន្ទាប់ពី​សេចក្ដីប្រកាស​នៃ​បម្រាម​គោចរ​ពេលយប់ នៅ​ក្នុង​រដ្ឋធានី និង​រដ្ឋ​មួយ​ចំនួន​របស់​ប្រទេស​ឥណ្ឌា មនុស្ស​មួយ​ចំនួន​មាន​ក្ដី​បារម្ភ​ថា​ អាច​នឹង​មាន​ការ​បិទ​ខ្ទប់​ម្ដងទៀត និង​ការ​កើន​ឡើង​ករណី​ឆ្លង​វីរុស COVID-19​។

​ពាណិជ្ជករលោក Mohammad Saqib បាន​និយាយ​ថា មនុស្ស​ជាច្រើន​ព្រួយចិត្ត​ពី​ការ​ឆ្លង​ខ្លាំង ខណៈ​មនុស្ស​ជាច្រើន​បាន​បាត់បង់​សមាជិក​គ្រួសារ​ជាទី​ស្រឡាញ់​របស់​ពួកគេ​នៅ​ក្នុង​រលក​ទី​២ ​ដ៏​មហន្តរាយ​នៃ​ការ​ឆ្លង​វីរុស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពីដើម​ឆ្នាំនេះ ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​។ អ្នក​រត់​រ៉ឺម៉ក​លោក Mahesh Kumar បាន​និយាយ​ថា អ្នកដំណើរ​របស់​លោក​មួយ​ចំនួន​មិនបាន​ពាក់​ម៉ាស់​ទេ ព្រោះ​ពួកគេ​មិន​ជឿ​ថា​មាន​ជំងឺ​នេះ​។ យោង​តាម​សារព័ត៌មាន the Times of India រហូតមកដល់​ពេល​នេះប្រទេស​ឥណ្ឌា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន ៧១៧​នាក់​។

​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ក្រុម​មន្ត្រី​បាន​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំងពី​ការ​កើន​ឡើង​ ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ពង្រីក​ទីតាំង​ស្កែន​កំដៅ​ទ្រង់​ទ្រាយ​ធំ​នៅ​អាកាសយានដ្ឋាន​ផ្សេងៗ និង​បញ្ជូន​សារ​ព្រមាន​ស្ដីពី​សុខភាពសាធារណៈ​ផ្សេងៗ​។ គិត​ត្រឹម​ព្រឹក​នេះប្រទេស​ឥណ្ឌា​ដែល​មាន​ករណី​ឆ្លង​វីរុស​ COVID-19 សរុប​ខ្ពស់​បំផុត​ទី​២ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ចំនួន ៣៤,៨១៤,២៧១នាក់ និង​ស្លាប់​សរុប​ចំនួន ៤៨០,៥៩២​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm