Manchester City ឡើង​ដាច់ ៨ពិន្ទុ​ក្រោយ​ឈ្នះ Brentford ស្រប​ពេល Chelsea ស្មើ

2021/12/30 10:42:06 pm        258

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Manchester City បាន​បន្ត​ដំណើរ​កាន់​កាប់​កំពូល​តារាង និង​ពន្លាត​ការ​នាំមុខ​បន្ថែម​ទៀត​ក្រោយ​ជ័យជំនះ​នៅ​ទឹកដី Brentford ១-០ យប់មិញ​។ ​មួយ​គ្រាប់​ជ័យជំនះ​របស់ Manchester City សំរេច​បាន​ដោយ Phil Foden តាំងពី​នាទី​ទី១៦​។

​​នេះ​ជា​ជ័យជំនះ ១០ប្រកួត​ជាប់​គ្នា​ហើយ​សំរាប់ Manchester City ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pep Guardiola នៅ​ពេល​នេះ​នាំមុខ​ដាច់​ដល់​ទៅ ៨ពិន្ទុ​មុន​បញ្ចប់​ឆ្នាំ២០២១​។ ​ចំណែក​ក្រុម​លេខ២ តោ​ខៀវ Chelsea បាន​បង់ ៣​ពិន្ទុ​ក្នុង​ទឹកដី​ខ្លួនឯង​ក្រោយ​ស្មើ​ជាមួយ​ក្រុម​ភ្ញៀវ Brighton ១-១​។ ​បន្ទាប់ពី​គ្រាប់​បាល់​នាំមុខ​របស់ Romelu Lukaku នៅ​នាទី​ទី២៨ ក្រុម​របស់​លោក Thomas Tuchel មិន​អាច​រក្សា​ ៣ពិន្ទុ​ដល់​ទី​បញ្ចប់​បាន​ឡើយ ​ក្រោយ​អតីត​ខ្សែប្រយុទ្ធ Manchester United និង Arsenal, Danny Welbeck គឺជា​អ្នក​តាម​ស្មើ​ឱ្យ Brighton នៅ​នាទី​ទី៩០+១ ទៅ​ហើយ​។

​​លទ្ធផល​នេះ​ធ្វើឱ្យ Chelsea ដែល​លេង​បាន ២០ប្រកួត​នៅ​ឈរ​លេខ២ មាន ៤២ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ដែល​លេង​បាន ២០ប្រកួត​ដូចគ្នា​ដល់​ទៅ ៨ពិន្ទុ​។ ​Liverpool ឈរ​លេខ៣ មាន ៤១ពិន្ទុ​តែ​លេង​បាន ១៩ប្រកួត​បន្ទាប់ពី​ចុងក្រោយ​ចាញ់​នៅ​ទឹកដី Leicester City កាលពី​យប់​ថ្ងៃ​អង្គារ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm