សហគ្រិនក្នុងស្រុកកំពុងស្រូបយកផលិតផលពីវិស័យកសិកម្មកែច្នៃ ដើម្បីគាំទ្រ​ដល់​ទីផ្សារ​ក្នុង​ស្រុក

2025/06/30 05:58:15 pm        719

សហគ្រិនក្នុងស្រុកបានកំពុងចូលរួមចំណែកកែលម្អខ្សែច្រវាក់ផលិតកម្ម ពង្រីងគុណភាព និង​ពង្រីក​ទីផ្សារ និងបានកំពុងទាញយកផលប្រយោជន៍ពីវិស័យសក្តានុពលផ្សេងៗ ជាពិសេស​ការ​ស្រូប​យក​ផលិតផលក្នុងវិស័យកសិកម្មយកកកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ គាំទ្រ​ដល់​ទីផ្សារ​ក្នុ​ងស្រុក។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងបន្តអភិវឌ្ឍវិស័យឯកជន ក្នុង​នោះស​ម្រាប់​សហគ្រាស​ក្នុង​ស្រុក បាននឹងកំពុងបន្តពង្រឹងសហគ្រិនភាព និងការអភិឌ្ឍធុរកិច្ច​តាមរយៈ​ផ្សេង​ៗ​រួម​មាន៖​យន្តការ, កម្មវិធី, គម្រោង និងគំនិតផ្តួចផ្តើមនានា សហការជាមួយដៃគូអភិវឌ្ឍ និង​វិស័យ​ឯកជន ដើម្បីកែលម្អខ្សែច្រវាក់ផលិតកម្ម ពង្រឹងគុណភាព និងពង្រីកទីផ្សារព្រមទាំងការ ត​ភ្ជាប់ ​និងទាញយកផលប្រយោជន៍ពីសក្តានុពលសហគ្រាស និងការវិនិយោគធំៗ។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា ដោយសារ​ការ​យក​ចិត្ត​ទុក​ដាក់ ការផ្តល់កញ្ចប់ថវិកា គាំទ្រ និងការជំរុញ​ពង្រឹង​សមត្ថភាព​វិស័យ​ជនរ​បស់​រាជ​រដ្ឋាភិបាល​មក​ដល់​បច្ចុប្បន្ន​ឃើញថា សហគ្រិនក្នុងស្រុកបានកំពុងមានសម្ទុះ រីកចម្រើនគួរកត់​សម្គាល់​ដោយ​បាន​បង្កើត​នូវសំណាកផលិតផលនៅក្នុងអាជីវកម្មផ្សេងៗគ្នា គាំទ្រដល់ទីផ្សារ ជាពិសេ​ស​ការ​ផលិត និងកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗដូចជា៖ ភេសជ្ជៈ ចំណីអាហារវេចខ្ចប់ និង​កសិផល​ស្រស់ៗជាច្រើន បាននឹងកំពុងដាក់ លក់លើទីផ្សារ, នេះជាការ​គាំទ្រ​ដល់​កសិករ​ដែល​ជា​អ្ន​ក​ដាំដុះ និងការស្រូបកំលាំងពលកម្មជាដើម។

ចំណែក ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និង​ជា​ម្ចាស់កសិកដ្ឋានក្នុង ស្រុក លើកឡើងថា ផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា បាន​កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខរួចហើយ នៅឡើយតែការកែច្នៃមិនទាន់បានកើត ឡើងផុលផុសនោះទេ ក្នុងនោះ​សម្រាប់​ម្ចាស់​សហគ្រាសធុនតូច និងមធ្យម ត្រូវបង្កើនការ​ផលិត​ឱ្យ​បាន​ច្រើន​ជា​ផលិត​ផល​ដែល​មាន​ស្តង់ដារ, ប្រសិនផលិតផលយើងមានគុណភាព មិនត្រឹមឆ្លើយតបទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែ​បានជំរុញដល់ការនាំចេញផងដែរ។

ឯកឧត្តមលើកឡើងបន្ថែមថា វិស័យកសិកម្ម គឺជាវិស័យមួយគាំទ្រដល់សេដ្ឋកិច្ច និងជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ បញ្ហានេះ កសិករគួរយកចិត្តទុកដាក់លើការដាំដុះ ចំណែក​បង​ប្អូន​ដែល​ចំណា​ក​ស្រុក, គួរវិលត្រឡប់មកស្រុកកំណើនវិញរួមគ្នាបង្កើតមុខរបរ ក្នុងវិស័យកសិកម្ម ដើម្បី​ចូល​រួម​លើកកម្ពស់វិស័យកសិកម្មទាំងអស់គ្នា ក្នុងនោះប្រសិនបងប្អូនត្រូវការជំនាញបន្ថែម កសិ​ដ្ឋាន​​របស់ឯកឧត្តមផ្ទាល់នឹងស្វាគមន៍ដល់បងប្អូន ក្នុងការជួយបណ្តុះបណ្តាលជំនាញ ដើម្បី​យក​ទៅ​អនុវត្តនៅក្នុងផលិតកម្មរបស់ខ្លួន។

សូមបញ្ជាក់ វិស័យកសិកម្មកម្ពុជានៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលព្យាករថានឹងកើនឡើង ១,១​% ដោយរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើប​ឡើង​សន្សឹម​ៗ​នៃ​អនុ​វិស័យនេសាទ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថានឹងមានកំណើនល្អ ដោយសារ​ការ​កើន​ឡើង​នៃ​ការវិនិយោគទាំងក្នុង និងក្រៅស្រុកនៅលើការកែច្នៃផលិតផលសិកម្ម ការកើនឡើង​នៃ​វិនិយោគ​សាធារណៈ និងការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ ចំណែកអនុវិស័យ​ចិញ្ចឹម​សត្វ​ក៏​ត្រូវ​បាន​ព្យាករ​ងើបឡើងសន្សឹមៗដោយសារការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលលើការនាំសាច់បង្កក ដែល​នឹង​លើកទឹកចិត្តដល់សហគ្រាសក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm