លោកជំទាវ សុភ័គ្គ ថា​វី ជំរុញ​សមាជិក កៀរគរ​អ្នកគាំទ្រ ឆ្ពោះទៅរក​បន្ត​ឈ្នះ​បោះឆ្នោត​

2021/12/31 12:17:29 am        381

​ភ្នំពេញ៖ លោកជំទាវ សុភ័គ្គ ថា​វី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​និរោធ បាន​ជំរុញ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា (CPP) សង្កាត់​រោ​ធ ត្រូវ​បន្ត​កៀរគរ​អ្នកគាំទ្រ និង​ធ្វើ​ឲ្យ​ពួកគាត់​ជឿទុកចិត្ត​លើ​ការដឹកនាំ និង​បន្ត​បោះឆ្នោត​គាំទ្រ CPP ឆ្ពោះទៅរក​បន្ត​ការ​ឈ្នះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឆ្នាំ​២០២៣​។​

​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក CPP ចំនួន​៣០០​នាក់ ក្នុង​សង្កាត់​និរោធ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ លោកជំទាវ សុភ័គ្គ ថា​វី បាន​មានប្រសាសន៍ថា ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​ជា​សមាជិក​ថ្មី ក្នុងការ​មក​រួមរស់​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ រាជរដ្ឋាភិបាល​បច្ចុប្បន្ន គ្រប់គ្រង​ដោយ CPP ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​ជាតិ រួម​ទាំង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ។​

​លោកជំទាវ បន្តថា នៅពេល​បងប្អូន​មក​ចូលរួម​ជាមួយ​គណបក្ស ត្រូវ​តែមាន​សាមគ្គី​ផ្ទៃក្នុង ធ្វើអំពើ​ល្អជា​មួយ​ពលរដ្ឋ​មូលដ្ឋាន បន្ត​កៀរគរ​ពលរដ្ឋ​ផ្សេងៗ​ចូលរួម​គាំទ្រ និង​បោះឆ្នោត​ជូន CPP ដើម្បី​បាន​ឈ្នះ​ឆ្នោត បន្ត​ដឹកនាំ​ប្រទេសជាតិ និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​។​

​​ក្នុងពេល​ចូល​រូ​ម​រស់​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​សមាជិក​ថ្មី​បាន​ប្ដេជ្ញា​ខិតខំ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ កម្មវិធី​នយោបាយ​របស់ CPP ពង្រីក​សមាជិក​ថ្មី ពិសេស​យុវជន​មានឈ្មោះ​បោះឆ្នោត និង​កម្លាំង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។​

​ពួកគេ​បន្តថា ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បា​ល្អប្រសើរ តាំងពី​ថ្នាក់​សង្កាត់ រហូតដល់​ក្រុម​បក្ស និង​ខិតខំ​ឲ្យ​បាន​ខ្លាំងក្លា មាន​ប្រសិទ្ធភាព​ខ្ពស់ ការអនុវត្ត​គោលនយោបាយ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ទាំង​៧​ចំណុច​៕ ​អត្ថ​ប​ទ៖ ចក់​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm