អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនជិត៦០០នាក់ នៅមជ្ឈមណ្ឌលចែកចាយជំនួយចាប់តាំងពីថ្ងៃទី២៧ ខែឧសភា មក

2025/06/30 06:23:18 pm        337

ចាប់តាំងពីថ្ងៃទី ២៧ ខែឧសភាមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន៥៨៣ នាក់ត្រូវបានសម្លាប់ និង៤.១៨៦នាក់បានរងរបួស ពេលកំពុងរង់ចាំអាហារនៅកន្លែងចែកចាយជំនួយដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នេះបើយោងតាមក្រសួងសុខាភិបាលរបស់ដែនដីហ្កាហ្សា ស្ទ្រីប ។

ការសម្លាប់បានកើតឡើងជារៀងរាល់ថ្ងៃ ខណៈគ្រោះទុរ្ភិក្សកើតឡើងនៅលើតំបន់ដែលត្រូវបានឡោមព័ទ្ធមួយនេះ។ អង្គការអន្តរជាតិនានា បានព្រមានជាច្រើនសប្តាហ៍ថា អ្នកស្រុកចំនួន២,១ លាននាក់នៅហ្កាហ្សាប្រឈមការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរបំផុត ដោយគ្មានទំនិញលក់នៅលើទីផ្សារ ខ្វះទឹកស្អាត និងការផ្តល់ជំនួយមិនទៀងទាត់ និងពោពេញដោយគ្រោះថ្នាក់។

ក្នុងរយៈពេលប្រាំបីថ្ងៃដំបូងនៃប្រតិបត្តិការរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ដោយសារកាណុងកាំភ្លើងពីកងកម្លាំងអ៊ីស្រាអែល។

លោក Hani Mahmoud អ្នកយកព័ត៌មាន Al Jazeera រាយការណ៍ពីទីក្រុងហ្កាហ្សា បាននិយាយថា មូលនិធិនេះ នៅតែជាប្រភពអាហារតែមួយគត់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈអ៊ីស្រាអែលបន្តដាក់កម្រិតធ្ងន់ធ្ងរលើការចូលនៃការផ្គត់ផ្គង់ដោយក្រុមផ្សេងទៀត។

លោក Mahmoud បាននិយាយថា មនុស្សជាច្រើននៅទីនេះកំពុងព្យាយាមនៅឆ្ងាយពីមជ្ឈមណ្ឌល ចែកចាយជំនួយ ដោយសារតែគ្រោះថ្នាក់នៃការបាញ់ប្រហារជាបន្តបន្ទាប់ ប៉ុន្តែជាថ្មីទៀត ការនៅឆ្ងាយ គឺមិនមែនជាជម្រើសទេ ព្រោះបើគ្មានកញ្ចប់អាហារ មានន័យថាក្មេងៗ និងមនុស្សកំពុងស្រេកឃ្លានអាហារ នឹងឃ្លានស្លាប់។យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់សរុបកើនឡើងដល់៥៦.៤១២នាក់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm