អ៊ុយក្រែន៖ អាកាសយានិកF-16 ត្រូវបានសម្លាប់ខណៈវាយរុញច្រានការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

2025/06/30 06:57:09 pm        360

អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា អាកាសយានិកយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែនម្នាក់ត្រូវបានសម្លាប់ ខណៈកំពុងវាយរុញច្រានការវាយប្រហាររបស់រុស្ស៊ីកាលពីពេលយប់ដែលបានប្រើប្រាស់យានដ្រូនរាប់រយគ្រឿង មីស៊ីលបាលីស្ទីកនិងមីស៊ីលស៊ីបគោលដៅ។

នៅក្នុងទីក្រុងគីវ ក្រុមគ្រួសារជាច្រើន បានមកប្រមូលផ្តុំគ្នានៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីដើម្បីស្វែងរកទីជម្រក បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានរោទិ៍ឡើង។ ការបាញ់កាំភ្លើងយន្ត និងការផ្ទុះ ត្រូវបានគេឮនៅទូទាំងរដ្ឋធានី និងនៅភាគខាងលិចទីក្រុង Lviv ជាកន្លែងដែលការវាយប្រហារបែបនេះពុំសូវកើតមានទេ។ រុស្ស៊ី បានបង្កើនបាញ់ស្រោចតាមអាកាសនៅពេលយប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានបង្កការបំផ្លាញយ៉ាងរាលដាល និងបានសម្លាប់ជនស៊ីវិលជាច្រើននាក់។



កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា អាកាសយានិកបានធ្វើអ្វីៗគ្រប់យ៉ាងដែលលោកអាចធ្វើបាន ហើយបានហោះចេញពីទីតាំងមួយកន្លែង ប៉ុន្តែគ្មានពេលវេលាដើម្បីរំដោះខ្លួនចេញពីយន្តហោះ។ ទីក្រុង គីវ មិនបានបង្ហាញថាតើយន្តហោះ F-16 ប៉ុន្មានគ្រឿងដែលខ្លួនបានធ្វើប្រតិបត្តិការនោះទេ ប៉ុន្តែវាត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងវិស័យការពារអាកាសរបស់អ៊ុយក្រែន។

បច្ចុប្បន្ននេះ ទីក្រុងបានបាត់បង់ចំនួនបីគ្រឿង ចាប់តាំងពីចាប់ផ្តើមធ្វើប្រតិបតត្តិការយន្តហោះផលិតដោយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ ប្រធានាធិបតី លោក Volodymyr Zelenskiy បានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីបង្កើនការការពារដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារ។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ទីក្រុងវ៉ាស៊ីនតោន ពុំបានប្តេជ្ញាចិត្តចំពោះជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែននោះទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        51
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        81
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm