ឯកឧត្តម ម៉ឹង សំផន ដឹកនាំក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆមាស

2025/06/30 06:59:02 pm        357

ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​ស្វាយ​រៀង​ និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះជួយស្រុកចន្រ្ទា បូកសរុប​លទ្ធ​ផល​ការ​ងារ​គណបក្ស​ប្រចាំឆមាស ឆ្នាំ២០២៥ នេះ ខណៈប្រាំមួយខែ​កន្លង​ទៅ​នេះ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បានចុះជួយ​ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស​នោះ​គឺ​ចុះជួយ​បូម​ទឹក​សង្រ្គោះ​ស្រែ​ប្រាំង​ពលរដ្ឋបានរាប់ពាន់ហិកតា នៅតាមបណ្តាឃុំនានានៃស្រុកចន្ទ្រា។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ឹង សំផន បានកោតសរសើរ ដល់សមាជិក- សមាជិកា​គណបក្ស​ដែល​បានខិតខំប្រឹងប្រែងបម្រើការងារបក្ស និងបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ដោយ​បានប្រារព្ធកម្មវិធីសង្រ្កាន្តនៅក្នុងស្រុក បង្កើតកម្មវិធីកម្សាន្ត និងកម្មវិធី​មនុស្ស​ធម៌​នានា​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ និងពិសេសទៅទៀតបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្ត និង​គាំទ្រ​យ៉ាង​ខ្លាំងនោះ គឺបានដឹកនាំនាយទាហាននៃកង ពលតូចដឹកជញ្ជូនលេខ៩៩ ចុះ​អន្ត​រាគមន៍​បូម​ទឹក​សង្រ្គោះ​ស្រែប្រាំងរបស់ប្រជាកសិករបានរាប់ពាន់ហិកតា។ យ៉ាងណាក៏ដោយឯកឧត្តម ម៉ឹង សំផន ក៏បានធ្វើការចង្អុលបង្ហាញដល់ក្រុមការងារទាំងអស់ ត្រូវបន្តផ្តល់សេវារដ្ឋបាល និង​សេវា​សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានសកម្មបន្ថែមទៀត ពោលគឺឲ្យ​ដូច​ទៅ​នឹង​ភ្លៀង​រលឹម​យ៉ាងដូច្នេះដែរ។

ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា រំលឹកដល់ក្រុមការងារគណបក្សបន្ថែមទៀតថា ត្រូវ​ខិតខំអនុវត្តតួនាទីភារកិច្ច និងលក្ខន្តិកៈគណបក្ស និងគោលនយោបាយ របស់​គណបក្ស​ព្រម​ទាំង​ ត្រូវចូលរួមសកម្មភាព ចិញ្ចឹមចលនានៅមូលដ្ឋានឲ្យកាន់តែសកម្ម និងកាន់​តែ​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត ដោយធ្វើឲ្យបានជាប់ជាប្រចាំ ស្របតាមស្ថានភាពរបស់មូលដ្ឋាន និងការ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​មហាជន ដោយចាត់ទុកការងារនេះជា ការងារដ៏មាន​សារៈ​សំខាន់​មួយ​ក្នុង​ការ​តស៊ូ​ដណ្ដើម​ សាធារណមតិ និងកសាងកម្លាំងគណបក្សនៅមូលដ្ឋានជាដើម។

ឯកឧត្តម​បាន​បន្ថែមថាក្នុងនាមយើងជាមន្រ្តីគប្បីត្រូវខិតខំពង្រឹង ពង្រីកអំពើល្អក្នុង​ការ​បំពេញ​តួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាជន និងត្រូវលុបបំបាត់ ឲ្យបាននូវ​បាតុ​ភាព​អសកម្ម​នានា ដែលធ្វើឲ្យប្រជាជនមិនពេញចិត្ត ចំពោះគណបក្ស និងបន្តពង្រឹងសាមគ្គីភាព ឯកភាព​ផ្ទៃ​ក្នុង​បក្ស​ឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        88
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm