ការគាំទ្ររបស់នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានធ្លាក់ចុះមកត្រឹមមួយខ្ទង់ នៅក្នុងការស្ទង់មតិមួយ ខណៈដែលប្រជាប្រិយភាពរបស់លោកស្រី បានថយចុះ ដោយសាររឿងអាស្រូវការ ទូត។

មានតែអ្នកឆ្លើយសំណួរ ៩,២ ភាគរយប៉ុណ្ណោះ ដែលគាំទ្រលោកស្រី Paetongtarn ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នេះបើយោងតាមការស្ទង់មតិថ្ងៃទី ១៩-២៥ ខែមិថុនា ដោយវិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ (Nida)។
ចំនួននេះ ប្រៀបធៀបជាមួយនឹង ៣០,៩ភាគរយ ដែលបានគាំទ្រលោកស្រី ជានាយករដ្ឋមន្ត្រី នៅក្នុងការស្ទង់មតិលើកមុន ដែលបានធ្វើឡើង នៅក្នុងខែមីនា។
បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងបាងកក កាលពីថ្ងៃទី ២៨ ខែមិថុនា ដើម្បីទាមទារឲ្យ លោកស្រី Paetongtarn លាលែងពីតំណែង។

លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សរបស់ប្រជាជនដែលលជាបក្សប្រឆាំង បានឈានមុខគេ ក្នុងបញ្ជីបេក្ខជននាយករដ្ឋមន្ត្រី ដោយមានការគាំទ្រជិត ៣១, ៥ ភាគរយ កើនឡើងពី ២៥.៨ភាគរយ។
អ្នកគាំទ្ររបស់លោកនិយាយថា ពួកគេចង់បានមនុស្សជំនាន់ថ្មីដែលគ្រប់គ្រងប្រទេស ដោយភាពស្មោះត្រង់ និងតម្លាភាព ហើយនាំមកនូវគំនិត និងគោលនយោបាយថ្មីៗ។ នេះបើយោងតាមវិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍(Nida)។