មនុស្សរាប់ពាន់នាក់ បានធ្វើការបិទផ្លូវ នៅក្នុងប្រទេសស៊ែរប៊ី បន្ទាប់ពីការចាប់ខ្លួនបាតុករប្រឆាំងរដ្ឋាភិបាល

2025/06/30 09:39:56 pm        70

មនុស្សរាប់ពាន់នាក់កាលពីថ្ងៃអាទិត្យ បាននាំគ្នាបិទផ្លូវក្នុងប្រទេសស៊ែរប៊ី ដោយខឹងសម្បារ ចំពោះការចាប់ខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានប៉ះទង្គិចជាមួយនគរបាល នៅបន្លែងប្រមូលផ្តុំដ៏ធំមួយ កាលពីថ្ងៃសៅរ៍ ដើម្បីទាមទារឲ្យមានការបោះឆ្នោតមុនកាលកំណត់។

ក្រុមអ្នកតវ៉ា បានដាក់របងដែក និងធុងសំរាម នៅទីតាំងផ្សេងៗ ក្នុងរដ្ឋធានីបែលក្រាដ ( Belgrade) ហើយក៏បានបិទស្ពានសំខាន់មួយឆ្លងកាត់ទន្លេ Sava ផងដែរ។ ក្រុមបាតុករ នៅភាគខាងជើងទីក្រុង Novi Sad បានគប់ស៊ុតទៅលើការិយាល័យរបស់គណបក្សវឌ្ឍនភាពស៊ែរប៊ី ( Serbian Progressive Party) ដែលកំពុងកាន់អំណាច។

ប្រព័ន្ធផ្សព្វផ្សាយស៊ែរប៊ី បាននិយាយថា ការបិទផ្លូវដោយសារតវ៉ាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើង នៅក្នុងទីក្រុងតូចៗ ក្នុងប្រទេសតំបន់បាល់កង់នេះ។

កាលពីថ្ងៃអាទិត្យ បាតុករបានទាមទារឲ្យអាជ្ញាធរដោះលែងនិស្សិតសាកលវិទ្យាល័យរាប់សិបនាក់ និង   បាតុករផ្សេងទៀត ដែលជាប់ពន្ធនាគារពីបទវាយប្រហារនគរបាល ឬជុំវិញការចោទប្រកាន់ថា បានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល នៅឯការជួបជុំក្នុងទីក្រុងបែលក្រាដ កាលពីថ្ងៃសៅរ៍។

មនុស្សរាប់ម៉ឺននាក់ បានចូលរួមការប្រមូលផ្តុំ ដែលធ្វើឡើង បន្ទាប់ពីរយៈពេលជិត ៨ខែនៃការមិនចុះសម្រុងគ្នា ដែលបានធ្វើឲ្យលោកប្រធានាធិបតីប្រជាជននិយមលោក Aleksandar Vucic ប្រឈម       នឹងបញ្ហាធ្ងន់ធ្ងរ។ 

ក្រុមបាតុករ ក៏បានប្រកាសថា រដ្ឋាភិបាលប្រជានិយមបច្ចុប្បន្ននេះ «មិនស្របច្បាប់» និងដាក់ការទទួលខុសត្រូវចំពោះអំពើហិង្សាណាមួយ ទៅលើរដ្ឋាភិបាលនេះ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm