សេវាសន្តិសុខអ៊ីស្រាអែល និយាយថា សមាជិកក្រុមហាម៉ាស ៦០នាក់ ត្រូវបានចាប់ខ្លួន នៅតំបន់ West Bank

2025/06/30 10:25:26 pm        86

សេវាសន្តិសុខរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបំបែកបណ្តាញក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់វេសបែង (West Bank) ដែលសង្ស័យថា បានរៀបចំផែនការវាយប្រហារ ដោយចាប់ខ្លួនសមាជិករបស់ក្រុមនេះ ចំនួន ៦០នាក់។

ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់ ស្មុកស្មាញ និងដ៏ធំរបស់ក្រុមហាម៉ាស ត្រូវបានលាតត្រដាង» នៅក្នុងទីក្រុងHebronនៃតំបន់   វេសបែង»។

ទីភ្នាក់ងារនេះ បាននិយាយថា ខ្លួនបានបំបែកក្រុមសកម្មប្រយុទ្ធចំនួន ១០ក្រុម ដែល «ប្រតិបត្តិការ ដើម្បីធ្វើការវាយលុកក្នុងទម្រង់ផ្សេងៗគ្នា ក្នុងពេលវេលាភ្លាមៗ»។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំក្រុមហាម៉ាស «បានធ្វើការដើម្បីជ្រើសរើស បំពាក់អាវុធ និងបណ្តុះបណ្តាលប្រតិបត្តិករហាម៉ាសបន្ថែមពីតំបន់នេះ ដើម្បីធ្វើការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកប្រឆាំងនឹងគោលដៅរបស់អ៊ីស្រាអែល»។

ទីភ្នាក់ងារ Shin Bet បាននិយាយថា ប្រតិបត្តិការរួមគ្នារយៈពេលបីខែជាមួយយោធា និងនគរបាល គឺជាការស៊ើបអង្កេតដ៏ធំបំផុតរបស់ខ្លួន នៅក្នុងតំបន់វេសបែង «ក្នុងមួយទសវត្សរ៍កន្លងមកនេះ»។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm