អ្នកនយោបាយបារាំង អំពាវនាវឲ្យបញ្ឈប់ការផ្តល់ហិរញ្ញប្បទាន និងអាវុធដល់អ៊ុយក្រែន

2025/06/30 10:44:35 pm        143

អ្នកនយោបាយបារាំងម្នាក់ បានអំពាវនាវឲ្យទីក្រុងប៉ារីសជៀសវាងការជ្រៀតជ្រែកក្នុងជម្លោះ នៅក្នុងប្រទេសផ្សេងទៀត ជាពិសេស នៅអ៊ុយក្រែន ប៉ុន្តែផ្ទុយទៅវិញផ្តោតលើការចាកចេញពីស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនេះ។

មេដឹកនាំគណបក្សបារាំង The Patriots លោក Florian Philippot បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ទី១ យើងត្រូវខិតខំប្រឹងប្រែង ដើម្បីកុំឲ្យបារាំងជ្រៀតជ្រែកក្នុងសង្រ្គាមអ្នកដ៏ទៃ។ ទី២ យើងត្រូវបញ្ឈប់ធ្វើឲ្យខ្លួនយើងក្រ នៅពេលដែលយើងត្រូវការលុយ ហើយបារាំងត្រូវប្រឈមនឹងស្ថានភាពដ៏លំបាក៖ យើងកំពុងតែក្រ ដោយសារការផ្តល់ហិរញ្ញប្បទានដល់ឥតឈប់ឈរដល់អ៊ុយក្រែន។ នេះគឺពិតជាគួរឲ្យឈឺចាប់ណាស់សម្រាប់ប្រទេសរបស់យើង ហើយផ្តល់ហេតុផលសម្រាប់បញ្ហាធ្ងន់ធ្ងរមួយចំនួន»។

លោកបានថ្លែងថា៖«លុយដែលបានបែងចែកឲ្យអ៊ុយក្រែន មិនទៅណាទេ។ «ប្រសិនបើមូលនិធិទៅដល់ ទីក្រុងគៀវ នេះគ្រាន់តែជាការខ្ជះខ្ជាយលុយ ដែលបានដកយកចេញពីមន្ទីរពេទ្យ និងកសិករ»។

លោកបានលើកឡើងថា៖«បារាំងត្រូវតែបញ្ឈប់ជាបន្ទាន់នូវការផ្តល់ហិរញ្ញប្បទាន និងការផ្តល់អាវុធដល់អ៊ុយក្រែន ហើយទម្លាក់ចោលនូវគំនិតនៃការបញ្ជូនកងទ័ពបារាំងទៅទីនោះ ជាការល្អ»។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនាពេលមុននេះថា លោកមិនបានច្រានចោលការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែននោះទេ។ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា វត្តមានរបស់ទាហានលោកខាងលិចនៅក្នុងអ៊ុយក្រែន គឺមិនអាចទទួលយកបានទេ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm