លោក Trump៖ សហរដ្ឋអាមេរិកពុំមានគម្រោងពន្យារការផ្អាកការដំឡើងពន្ធទេ

2025/06/30 10:49:13 pm        52

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកមិនមានគម្រោងពន្យារពេលការផ្អាកវិធានការចំនួន ៩០ថ្ងៃ លើប្រទេសភាគច្រើន ឲ្យហួសពីកាលកំណត់ថ្ងៃទី៩ ខែកក្កដា នៅពេលដែលរយៈពេលចរចាដែលលោកបានកំណត់ពីមុន នឹងត្រូវផុត ហើយមេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា ជំនួសឲ្យការពន្យារកាលកំណត់នោះ រដ្ឋបាលរបស់លោកនឹងផ្ញើលិខិតទៅកាន់ប្រទេសនានា ដោយដាក់ចេញនូវទណ្ឌកម្មពាណិជ្ជកម្មដែលប្រទេសទាំងនោះត្រូវប្រឈម ប្រសិនបើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក មិនមានទេនោះ។

ប្រធានាធិបតីអាមេរិកធ្លាប់បានបង្ហើបពីការផ្ញើលិខិតស្រដៀងគ្នានេះ កាលពីខែឧសភា និងដើមខែនេះ ទោះបីជាការចរចានៅតែបន្តមាន។ ហើយក្នុងបទសម្ភាសន៍មួយ នៅលើកញ្ចក់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមិថុនា) នៅពេលត្រូវបានសួរថា តើការផ្អាកនេះនឹងមិនត្រូវបានពន្យារពេលទេមែនទេ លោក Trump បានឆ្លើយតបថា៖ «ខ្ញុំមិនគិតថា ខ្ញុំនឹងត្រូវការធ្វើបែបនោះទេ ពីព្រោះខ្ញុំអាចធ្វើបាន តែវាមិនមានអ្វីធំដុំនោះឡើយ»។

តែផ្ទុយទៅវិញ លោកបានបញ្ជាក់ពីជំហររបស់លោកយ៉ាងច្បាស់បន្ថែមទៀត ពាក់ព័ន្ធនឹងថ្ងៃផុតកំណត់ថ្ងៃទី៩ ខែកក្កដា ដោយនិយាយថា៖ «ខ្ញុំនឹងផ្ញើលិខិត។ នោះគឺជាការកំណត់ចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម»។ លោកបាននិយាយថា៖ «ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែចង់ផ្ញើសំបុត្រទៅពួកគេ (ប្រទេសនានា) ជាលិខិតយុត្តិធម៌មួយ ដោយប្រាប់ថា អបអរសាទរ យើងនឹងអនុញ្ញាតឲ្យអ្នកធ្វើពាណិជ្ជកម្ម នៅសហរដ្ឋអាមេរិក។ អ្នកនឹងបង់ពន្ធ ២៥ភាគរយ ឬ ២០ភាគរយ ឬ ៤០ ឬ ៥០ភាគរយ។ ខ្ញុំពេញចិត្តធ្វើបែបនោះជាង»។

លោក Trump បានបញ្ជាក់បន្ថែមទៀតថា លិខិតដែលផ្ញើដោយរដ្ឋបាលរបស់លោក នឹងពន្យល់អំពីការកំណត់អត្រាពន្ធរបស់សហរដ្ឋអាមេរិក ដោយលើកឡើងពីឱនភាពពាណិជ្ជកម្មជាមួយប្រទេសនីមួយៗ និងរបៀបដែលពួកគេធ្វើដាក់អាមេរិក ដោយណែនាំថា ការចរចានឹងមិនត្រូវបានទាមទារនោះឡើយ ក្នុងករណីខ្លះ។ 

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump បានកំណត់គោលដៅឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៩០ ក្នុងរយៈពេល ៩០ថ្ងៃ។ តែលោក Trump បាននិយាយនៅក្នុងបទសម្ភាសថា៖ «មានប្រទេសចំនួន ២០០ ដែលអ្នកមិនអាចពិភាក្សាជាមួយពួកគេទាំងអស់បានឡើយ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        8
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm